Connect with us

ព័ត៌មានជាតិ

ផ្អាក​ដឹកជញ្ជូន​ពលករ​ ទោះ​មាន​ដល់​រាប់ម៉ឺន​នាក់ ត្រូវ​ពង្រឹង​សមត្ថភាព​​គ្រប់គ្រង ​ចត្តាឡីស័ក​តាមព្រំដែន

បានផុស

នៅ

ថ្លែងក្នុងសារ​បន្ទាន់មួយ​នៅ​ល្ងាច​នេះ សម្តេច​តេជោ​ ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ដឹកជញ្ជូនពលករ​ចល័ត​ក្នុង​ផ្ទៃ​ប្រទេស ដោយ​ត្រូវ​ពង្រឹង​សមត្ថភាព​កន្លែង​ធ្វើ​ចត្តាឡីស័ក​ខេត្តតាមព្រំដែន ទោះ​បី​អាច​មាន​ចំនួន​រាប់​ម៉ឺននាក់ក៏ដោយ ដើម្បី​​បង្ការ​ការ​ពង្រាយ​ជំងឺ​ដែលពិបាកគ្រប់គ្រង។

សម្តេច​តេជោ​ក៏​ចេញ​ការ​ណែនាំ​​ឲ្យ​​អាជ្ញាធរ​តាម​ព្រំដែន​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ឲ្យ​បានហ្មត់ចត់​បំផុត ដាច់​ខាត​មិន​ឲ្យ​មាន​ការ​លួច​ឆ្លង​ចូលក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ធ្វើ​សំណាក និង​ធ្វើចត្តាឡីស័កនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​ឲ្យ​ក្រសួង​សុខាភិបាលត្រូវ​បន្ថែម​ក្រុមគ្រូពេទ្យបើ​សិន​មានការ​ចាំបាច់។ ត្រូវ​ធ្វើសកម្មភាព​ជា​បន្ទាន់ ដោយ​ត្រូវ​បន្ថែម​សម្ភារៈ​និង​ថវិកា ត្រូវ​បង្កើន​ល្បឿនក្នុង​ការ​ធ្វើ​តេស្ត​និង​ការ​ដឹក​ជញ្ជូន​សំណាក​មក​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ជាមួយ​គ្នា​នេះ សម្តេច​តេជោក៏​​ឲ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​នៅ​ខាងក្រោម ត្រូវ​ត្រួតពិនិត្យ​តាម​មូលដ្ឋាន​របស់​ខ្លួន បើ​សិន​មាន​​​បង​ប្អូន​ពលករ​ដែល​មកពី​ថៃ​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​ការពង្រាយ​ជំងឺ​ឆ្លង​ទៅ​កាន់ក្រុម​គ្រួសារ និង​សហគមន៍។

សម្តេច​តេជោ​ក៏​សំណូមពរ​យ៉ាង​ទទូច​ដល់​ពលករ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃត្រូវ​បន្ត​ស្នាក់នៅ​​​ សុំ​កុំ​ចល័ត​ក្នុង​កាលៈទេសៈ​ដ៏លំបាកនេះ​ ប្រសើរ​ជាង​នាំ​ជំងឺ​ចូលក្នុង​ប្រទេស​ និង​ការពារ​ការ​បាត់បង់​ការងារ​ជា​យថាហេតុ។

សម្តេច​តេជោ ហ៊ុន សែន​ បាន​លើក​ឡើង​ដោយ​យោង​តាមកា​រ​ជូន​ព័ត៌មាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រគិត​ត្រឹមម៉ោង ០៥ ល្ងាច​ថ្ងៃ​នេះ​ រកឃើញ​អ្នក​ឆ្លង ០៦ នាក់។ នៅ​មានអ្នក​សង្ស័យ​​ជា​ច្រើន​ទៀត ដែល​ចំនួន​អ្នក​ឆ្លង​អាច​កើន​លើស ១០ នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម