ព័ត៌មានជាតិ
ប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រៃវែង៖ ប្រាក់ចំណូលប្រមូលបានទាំងអស់ ត្រូវដាក់បញ្ចូលថវិកាជាតិ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៣ ខែតុលា ដោយមានការអញ្ជើញចូលរួមដោយ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង លោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត រួមទាំងមន្ត្រីអង្គភាពជុំវិញខេត្តជាច្រើនរូប។

លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា ប្រាក់ចំណូលទាំងអស់ ទោះបីស្ថិតក្នុងប្រភេទចំណូលណាក៏ដោយ អាណាប័កគ្មានសិទ្ធិដកចំណូលយកទៅចំណាយ ឬពន្យារពេលបង់ចូលថវិកាថ្នាក់ជាតិដើម្បីទុកប្រើប្រាស់ជាផលប្រយោជន៍ណាមួយឡើយ។ ប្រាក់ចំណូលទាំងអស់ត្រូវប្រមូលបង់ចូលថវិកាថ្នាក់ជាតិយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ជាកំហិត។

លោកប្រធានមន្ទីរ បានបន្តថា ក្រសួងស្ថាប័នអង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានីខេត្តត្រូវរៀបចំតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និងតារាងគម្រោងចំណាយតាមនិតីវិធីបើកសាច់ប្រាក់មុនសម្រាប់ចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេសសិក្ខាសាលាកិច្ចប្រជុំផ្សេងៗសម្រាប់ឆ្នាំ២០២៣ រួចបញ្ជូនមកមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យករសាធារណៈឲ្យបានមុនដំណាច់ខែវិច្ឆិកា (មុនឆ្នាំអនុវត្តន៍)។
ប្រាក់ចំណូលទាំងអស់របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបូកសរុបនិងបង់ចូលគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅរតនាគារពាក់ព័ន្ធ ឬនៅធនាគារពាណិជ្ជដៃគូ ឬបេឡាជាបណ្តោះអាសន្នរបស់គណនេយ្យករយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២៕ សៅគ្រី


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?