ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ស្នើបង្កើនកម្លាំងយាមល្បាតតាមគោលដៅនានា ការពារសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបង្កើនកម្លាំងយាមល្បាតតាមគោលដៅនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខណៈភ្ញៀវជាតិ និងអន្តរជាតិ មានកំណើនខ្ពស់។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍មុននេះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ត្រូវជាថ្ងៃទី ៨ និង ៩ តុលា ឆ្នាំ ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុប្រមាណជិត ១៦ ម៉ឺននាក់ មានការកើនឡើង ក្រោយដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រួចមក។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១២ តុលា លោកអភិបាលខេត្ត បានមានប្រសាសន៍ថា «ការបើកឲ្យដំណើរការសាងល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺភ្ញៀវទេសចរ បានធ្វើដំណើរតាមផ្លូវល្បឿនលឿនមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ពិសេសចុងសប្ដាហ៍។ ដូចនេះ ខ្ញុំ ស្នើសុំឲ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបង្កើនកម្លាំងយាមល្បាតតាមគោលដៅនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចររបស់យើង»។

លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលអាវុធហត្ថ ដែលចូលរួមបំពេញការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្នុងពិធីបុណ្យផ្សេងៗបានល្អ ដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ និងការចូលរួមពីមន្ត្រីក្រោមឱវាទទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ដ បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០ រៀល ដើម្បីជាការលើកទឹកចិត្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ។
ក្រៅពីនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថថា «យើងនៅតែមានការគិតគូរក្នុងការបង្ការ ទប់ស្កាត់ ដោយយើងត្រូវរួមគ្នាពន្លត់ភ្លើង កុំបន្តបក់ផ្សែង។ ត្រូវធ្វើការតាមដានស្រាវជ្រាវ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទ»។

លោកអភិបាលខេត្ត បានលើកឡើងថា ចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ មានពាក្យបណ្ដឹងចំនួន ២៥៣ បណ្តឹង ប្ដឹងតាមរយៈផេក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហតឡាញខេត្ត ហើយកម្លាំងថ្នាក់ជាតិ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ធ្វើការបង្ក្រាប ស្រាវជ្រាវបំបែកករណីបានជាបន្តបន្ទាប់ ដោយមិនទាន់មានបណ្ដឹងថ្មីទៀតទេ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល