សន្តិសុខសង្គម
ទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់បង្កឲ្យផ្ទះប្រជាពលរដ្ឋរងការលិចដោយសារទឹកជ្រាបតាមលូ
តាមប្រសាសន៍របស់លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ១៣ ខែតុលានេះថា មូលហេតុដែលតំបន់មួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោមរងការលិចលង់គឺដោយសារទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់។

លោក ជា សុខៃ បានបន្តថា ក្នុងរយៈពេល ៣ ថ្ងៃនេះសន្ទុះទឹកភ្លៀងក៏ដូចជាទឹកហូរពីលើ (កំពង់ស្ពឺ) បង្កឲ្យទឹកហូរមកស្ទឹងព្រែកត្នោតយ៉ាងគំហុកព្រមទាំងហក់ឡើងខ្លាំងផងធ្វើឲ្យលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញរងការលិចលង់ ខណៈទឹកស្ទឹងហូរចូលមកប្រៀបពេញបឹង ហើយផ្ទៃទឹកបឹងដែលធ្លាប់តែទទួលទឹកចេញពីតាមបណ្តាលូបង្ហូទឹកបែជាជ្រាបទឹកចូលតាមលូបង្កឲ្យលិចលង់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋទៀតផង។ ដូច្នេះទាល់តែទឹកស្ទឹងព្រែកត្នោតបានស្រក ទើបទឹកហូចូលលូបានដូចមុននោះទឹកតាមផ្ទះប្រជាពលរដ្ឋបានស្រក។

លោក ជា សុខៃ បានបញ្ជាក់ទៀតថា កន្លងមករាល់ពេលទឹកភ្លៀងបង្កឲ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងសង្កាត់ចាក់អង្រែក្រោមគឺលោកបានជួលគ្រឿងចក្រអេស្កាទៅជីកជាប្រឡាយបង្ហូទឹកឲ្យចូលទៅបឹង។ លុះដល់ទឹកបឹងឡើងខ្លាំងពេកទើបអាជ្ញាធរមិនដឹងរកមធ្យោបាយបង្ហូរទឹកចេញបាន។
មិនថាតែទឹកដីសង្កាត់ចាក់អង្រែក្រោមសូម្បីសង្កាត់ចាក់អង្រែដែលមានភូមិសាស្រ្តក្បែគ្នាក៏រងការលិចលង់ផងដែរ ខណៈដែលទឹកភ្លៀងធ្លាក់ខ្លាំងប្រមាណជា៦ថ្ងៃនេះ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល