ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង មិនប៉ះពាល់ដល់ដំណើរការរៀបចំប្រឡងឌីប្លូមទេ
ជំនន់ទឹកភ្លៀង មិនបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះទេ។

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី ១២ តុលានេះ ជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ដល់ខេត្តចំនួន ២៣ លើកលែងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ស្មើនឹង ១០៥ ក្រុង ស្រុក ខណ្ឌ និង ៤៣៨ ឃុំ-សង្កាត់។ ក្នុងនោះមានខេត្តចំនួន ៤ រងគ្រោះធ្ងន់ធ្ងរជាងគេ រួមមាន ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយបណ្ដាលឲ្យប៉ះពាល់ដំណាំកសិកម្មជាង ២០ ម៉ឺនហិកតា ប្រជាជនជាង ១១ ម៉ឺនគ្រួសារ និងផ្ទះសម្បែងជាង ៥ ម៉ឺនខ្នង ក្នុងនោះលិចសាលារៀន ៣៣២ សាលា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី ១៣ តុលានេះថា «ដូចឆ្នាំកន្លងមកដែរ មណ្ឌលប្រឡងដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់ អាចស្នើសុំគោលការណ៍ប្ដូរមណ្ឌលប្រឡងទៅទីតាំងសមស្រប ពីសំណាក់មន្ទីរអប់រំ យុវជន និងកីឡាដោយសហការជាមួយរដ្ឋបាលខេត្ត ដើម្បីស្នើសុំការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា»។

លោកបានបន្តថា ប្រឡងឌីប្លូមឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុបចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់ ក្នុងនោះសិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦ នាក់ បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩ នាក់ ស្រី ០៥ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ ស្មើនឹង ៧ ៨១៦ បន្ទប់។
លោក រស់ សុវាចា បន្តទៀតថា ចំនួនបេក្ខជនឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើងជាង ១០០ នាក់ ខណៈឆ្នាំមុនមានបេក្ខជន ១៦២ ៥៨៩ នាក់ នារី ៨៧ ៨៧១ នាក់ ចែកជា១៧២២ មណ្ឌល និង ៧៣២៧ បន្ទប់។
លោកបានបន្ថែមទៀតថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗដែលមានអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងការរៀបចំដំណើរការប្រឡងដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែតុលា និងប្រកាសលទ្ធផលប្រឡងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ