ព័ត៌មានជាតិ
កម្ពុជា និងប្រទេសសាយប្រឹសពិនិត្យលទ្ធភាពពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូប្រទេសសាយប្រឹស (Cyprus) ដែលដឹកនាំដោយលោក អេនដ្រីអាស វីរ៉ាស់ (Andreas Vyras) អភិបាលក្រុងឡាណាកា នៃប្រទេសសាយប្រឹស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងឱកាសក្នុងការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសសាយប្រឹស។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ាប្រធាន បានស្វាគមន៍ប្រតិភូប្រទេសសាយប្រឹស មកកាន់កម្ពុជា និងជំរុញលើកទឹកចិត្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការផ្សារភ្ជាប់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាយប្រឹស។

ជាមួយគ្នានេះ លោកអភិបាលក្រុង ក្រុងឡាណាកា នៃប្រទេសសាយប្រឹស បានចែករំលែកអំពីសក្តានុពល និងស្ថានភាពសេដ្ឋកិច្ច នៃប្រទេសសាយប្រឹស ព្រមទាំងបានគូសបញ្ជាក់ពីភូមិសាស្ត្រសេដ្ឋកិច្ចរបស់សាយប្រឹសដែលដើរតួជាច្រកសេដ្ឋកិច្ចរវាងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា។

កិច្ចប្រជុំនេះបានបញ្ចប់ជាមួយលទ្ធផលដ៏ល្អប្រសើរ ដោយភាគីទាំងសងខាងបានឯកភាព លើការរៀបចំចុះអនុស្សារណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការរៀបចំគណៈប្រតិភូធុរជនសាយប្រឹសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឬគណៈប្រតិភូធុជនកម្ពុជា ទៅកាន់ទីក្រុងសាយប្រឹស៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា