ព័ត៌មានជាតិ
ក្រសួងអប់រំរៀបចំសន្និសីទសារព័ត៌មានលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-
វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក DATO PADOKA LIM JOCK HOI អគ្គលេខាធិការអាស៊ាន ។

ថ្លែងនៅក្នុងសន្និសសិទនោះ លោករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី១ហើយដែលមានការជួបជុំទល់មុខគ្នាបន្ទាប់ពីប្រជុំតាមអនឡាញរយៈពេល២ឆ្នាំមកនេះដោយសារជំងឺកូវីដ១៩។ លោកបានបន្តថា នៅក្នុងកិច្ចប្រជុំរយៈពេល១ព្រឹកនេះយើងទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងនោះបានសម្រេចបាននូវអាទិភាពនៃសសរស្តម្ភសង្គមវប្បធម៌ក្រោមការដឹកនាំរបស់កម្ពុជាដែលមានប្រធានបទ «អាស៊ានរួមគ្នាដោះស្រាយប្រឈមទាំងអស់គ្នា»ដែលប្រធានបទនេះផ្តោតទៅលើទី១លើកកម្ពស់គុណតម្លៃការយល់ដឹងអត្តសញ្ញាណអាស៊ានទី២ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់អំណាចដល់ស្ត្រីទី៣ការពង្រឹងសុខភាពសុខុមាលភាពនិងការគាំពារសង្គមនិងទី៤ការពង្រឹងសមត្ថភាពស្ថាប័ននៃសសរស្តម្ភសង្គមវប្បធម៌អាស៊ាន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា អង្គប្រជុំបានសម្តែងនូវការពេញចិត្តចំពោះការអនុវត្តផែនការមេសសរស្តម្ភសង្គមវប្បធម៌ឆ្នាំ២០២៥រួមទាំងការកើនឡើងនៃសកម្មភាពនៃផែនការអនុវត្តអន្តរវិស័យក៏ដូចជាសកម្មភាពការតាមដានក្រោមសេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍របស់អាស៊ាន។

ជាមួយគ្នានេះអង្គប្រជុំក៏បានកោតសរសើរពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាចំពោះការស្តារឡើងវិញក្រោយពីជំងឺកូវីដ១៩តាមរយៈការអនុវត្តផែនការមេជាមួយក្របខណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានក៏ដូចជាបានឯកភាពលើរបាយការណ៍ដែលត្រូវដាក់ជូនមេដឹកនាំអាស៊ានដែលនឹងចូលប្រជុំនៅខែវិច្ឆិកាខាងមុខនេះ។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា អង្គប្រជុំក៏បានត្រៀមប្រកាសការអប់រំឌីជីថលនៅប្រទេសអាស៊ានក៏ដូចជាបញ្ជ្រាបបច្ចេកវិទ្យានៅក្នុងវិស័យអប់រំក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់នូវបំណិនឌីជីថលហើយអង្គប្រជុំបានទទួលស្គាល់និងពិភាក្សាលើតួនាទីដ៏មានសារសំខាន់របស់ស្ត្រី វប្បធម៌បែបឆ្នៃប្រឌិតវិស័យកីឡានិងបរិស្ថានពិសេសការបំរែបំរួលអាកាសធាតុផងដែរ៕
អត្ថបទ៖ សំអឿន

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ