ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ ពីឆ្នាំ ២០១៨ ដល់ចុងឆ្នាំ ២០២២នេះ មានអ្នកចូលសញ្ជាតិខ្មែរជាង ១ពាន់នាក់
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៨ ដល់ចុងឆ្នាំ ២០២២នេះ មានអ្នកចូលសញ្ជាតិខ្មែរជាង ១ពាន់នាក់ ដោយអ្នកទាំងនោះ ភាគច្រើនជាអ្នកវិនិយោគ។

លោក ខៀវ សុភ័គ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃទី ១៤ ខែតុលានេះថា ការស្នើសុំចូលសញ្ជាតិ ឬលះបង់សញ្ជាតិខ្មែរ អាចធ្វើទៅបាន លុះត្រាតែមានការចេញព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ។ លោកថា «សុំចូលសញ្ជាតិ ការលះបង់សញ្ជាតិ គឺទាល់តែព្រះករុណា ព្រះមហាក្សត្រ លោកចេញព្រះរាជក្រឹត្យទទួលស្គាល់ នោះទើបជាផ្លូវការ មិនអាចមានថ្នាក់ណា ឬក៏រដ្ឋអំណាចថ្នាក់ណា មានសិទ្ធិសម្រេចទេ ទាល់តែរៀបចំមានព្រះក្រឹត្យចូលសញ្ជាតិ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំចុង២០២២នេះ មានអ្នកចូលសញ្ជាតិខ្មែរចំនួន ១,៧៧៩នាក់ ភាគច្រើនជាអ្នកវិនិយោគ។ លោក ខៀវ សុភ័គ បានបន្ថែមថា «ចឹងយើងឃើញថា សរុបនៅក្នុងឆ្នាំ ២០១៨មក គឺមានអ្នកចូលសញ្ជាតិ ១,៧៧៩នាក់ ហើយការងារចូលសញ្ជាតិនេះ យើងឃើញថា យ៉ាងម៉េចចាំបាច់ឲ្យមានការចូលសញ្ជាតិ ច្បាប់សញ្ជាតិរបស់យើងមាន មានច្បាប់ យើងចូលតាមច្បាប់ អ្នកខ្លះចូលសញ្ជាតិទៅ បានសញ្ជាតិទៅខ្មែរទៅ គាត់ធ្វើវិនិយោគបាន គាត់ធ្វើជាកម្មសិទ្ធិ គាត់មានសិទ្ធិដូចពលរដ្ឋខ្មែរយើងអញ្ចឹង ភាគច្រើនជាអ្នកវិនិយោគៗ»។
បើតាមលោក ខៀវ សុភ័គ ក្រៅពីមានអ្នកចូលសញ្ជាតិខ្មែរ ក៏មានអ្នកលះបង់សញ្ជាតិខ្មែរដែរ។ លោកថា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអាចដកសញ្ជាតិខ្មែរពីអ្នកណាម្នាក់ទេ។ ប៉ុន្តែបើមានអ្នកស័្មគ្រចិត្ត គឺរាជរដ្ឋាភិបាល អាចសម្រួលជូនពួកគេបាន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងយ៉ាងដូច្នេះថា «ការលះបង់សញ្ជាតិនេះ ចង់និយាយថា អ្នកដែលគាត់មានសញ្ជាតិដទៃផ្សេងទៀត ប៉ុន្តែសញ្ជាតិគេដទៃនោះ គេតម្រូវឲ្យគាត់មានសញ្ជាតិតែមួយ បើគាត់មានជាខ្មែរផង ហើយចូលសញ្ជាតិគេផង គេមិនឲ្យទេ ច្បាប់របស់គេអញ្ចឹង គេមានសញ្ជាតិតែមួយ ចឹងគាត់ត្រូវសុំលះបង់សញ្ជាតិ»។
ក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ ២០១៨ ដល់ខែកញ្ញា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋបានលះបង់សញ្ជាតិខ្មែរចំនួន ៥០នាក់់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ