ព័ត៌មានជាតិ
ខ្លោងទ្វារខាងកើតប្រាសាទព្រះខ័ន គ្រោងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញ
ខ្លោងទ្វារមួយខាងកើតនៃអាគារព្រះឥសូរ ដែលស្ថិតជ្រុងឦសាននៃប្រាង្គកណ្ដាលរបស់ប្រាសាទព្រះខ័ន បន្ទាប់ពីផ្អាកដំណើរការមួយរយៈ គ្រោងបើកឲ្យភ្ញៀវទេសចរដើរឆ្លងកាត់ជាថ្មីក្រោយបញ្ចប់ការជួសជុល។

តាមលោក ជា សារិទ្ធ អ្នកបុរាណវិទូនិងជាប្រធានការដ្ឋានជួសជុលនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រុមអ្នកជំនាញ បានចាប់ផ្តើមដំណើរនៃការជួសជុលខ្លោងទ្វារមួយនេះ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មកម៉្លេះ ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានបញ្ចប់ការងារបានជួសជុលរួចជាស្ថាពរហើយ។
លោកបន្តថា កំឡុងពេលនៃការជួសជុល ក្រុមការងារបានចាប់ផ្ដើមសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធ កិច្ចការអភិរក្សកន្លងមក ធ្វើសម្រង់ប្លង់ ចុះបញ្ជើថ្ម ស្វែងរកថ្ម រៀបផ្គុំថ្មសាកល្បង វាស់ស្ទង់ សិក្សាវាយតម្លៃស្ថានភាពសំណង់ដែលរងការខូចខាត ធ្វើវិភាគហើយកំណត់នូវវិធីសាស្ត្រដើម្បីជួសជុល។

លោកថា អាគារព្រះឥសូរមានសសរចំនួន ២៤ ហើយស្រុតស្ទើរតែទាំងអស់ ចំណែករចនាសម្ព័ន្ធសំណង់ទ្រេតខ្លាំង ប្រឈមនឹងការដួលរលំ។ ក្រោយពីការងារជួសជុលរួច អាជ្ញាធរជាតិអប្សរាគ្រោងបើកវង់ទស្សនាឱ្យបានទូលំទូលាយជាងមុន ព្រោះពេលកន្លងមកអគារនេះត្រូវបិទមិនឱ្យភ្ញៀវឆ្លងកាត់។
លោកបញ្ជាក់បន្ថែមថា សំណង់ខ្លោងទ្វារអគារព្រះឥសូរ មានលក្ខណៈខុសប្លែកពីសំណង់ផ្សេងៗនៅក្នុងប្រាសាទព្រះ ខ័ន មានច្រកចេញបើកចំហគ្រប់ទិស គ្មានជញ្ជាំង ហើយមានដំបូលគ្របពីលើសសរចំនួន២៤ដើម។

គួររំលឹកផងថា រចនាសម្ពន្ធខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរធ្លាប់បានរៀបចំទល់ទ្រ ដោយការទល់ទ្រនល់និងធ្នឹមអំពីបេតុងនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរនៃសាលាបារាំងចុងបូព៍ា។ អាជ្ញាធរជាតិអប្សរាបានសិក្សាព្រមទាំងធ្វើការទល់ទ្របន្ថែម នូវរចនាសម្ពន្ធដែលប្រឈមការដួលរលំ និងទាំងគ្រោះថ្នាក់បាក់ធ្លាក់ ដោយប្រើប្រាស់ទ្រនល់ឈើបន្ថែមលើទ្រនល់បេតុងចាស់។
ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ