ព័ត៌មានជាតិ
បច្ចុប្បន្ននេះមន្ត្រីនគរបាលជាតិមានជាង ៦ម៉ឺននាក់ និងមន្ត្រីពន្ធនាគារមានជិត ៣ពាន់នាក់
នាពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃមានមន្ត្រីរាជការចំណុះ រួមមាន៖ មន្ត្រីនគរបាលជាតិមានជាង ៦ម៉ឺននាក់, មន្ត្រីរដ្ឋបាលស៊ីវិលជាង ៤ពាន់នាក់, និងមន្ត្រីពន្ធនាគារជិត ៣ពាន់នាក់។ នេះបើតាមការឲ្យដឹងពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

លោក ខៀវ សុភ័គ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃទី ១៤ ខែតុលានេះថា មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២២ រួមមាន៖ មន្ត្រីនគរបាលជាតិចំនួន ៦២,៧៦១នាក់ ស្មើនឹង ៩០ភាគរយ, មន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៤,០៦១នាក់ ស្មើនឹង ៦ភាគរយ, និងមន្ត្រីពន្ធនាគារចំនួន ២,៩៧៧នាក់ ស្មើនឹង ៤ភាគរយ។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២២នេះ មានមន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៧៥២នាក់ បានចូលនិវត្តន៍, មន្ត្រីនគរបាលជាតិចំនួន ៥,៦២០នាក់ បានចូលនិវត្តន៍, និងមន្ត្រីពន្ធនាគារចំនួន ១៩១នាក់ បានចូលនិវត្តន៍។ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ដដែល មានមន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៦២នាក់ បានទទួលមរណភាព, មន្ត្រីនគរបាលជាតិ ១,០៦៩នាក់ បានទទួល មរណភាព, មន្ត្រីពន្ធនាគារចំនួន ៤៩នាក់។
ចំពោះមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ដែលបានលាឈប់ពីក្របខ័ណ្ឌវិញ រួមមាន៖ មន្ត្រីនគរបាលជាតិចំនួន ៣៩នាក់ បានលាឈប់ពីក្របខ័ណ្ឌ, មន្ត្រីរដ្ឋបាលស៊ីវិលចំនួន ២៦នាក់ បានលាឈប់ពីក្របខ័ណ្ឌ, មន្ត្រីពន្ធនាគារចំនួន ១១ បានលាឈប់ពីក្របខ័ណ្ឌ។
រីឯមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ រួមមាន៖ មន្ត្រីរាជការស៊ីវិលចំនួន ៧នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ, មន្ត្រីនគរបាលជាតិចំនួន ៣០៥នាក់ ត្រូវបានបណ្ដេញពីក្របខ័ណ្ឌ។ ចំណែកឯមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ចូលក្របខ័ណ្ឌថ្មី រួមមាន៖ មន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៩៣៦នាក់, មន្ត្រីពន្ធនាគារចំនួន ៧៤៣នាក់, និងមន្ត្រីនគរបាលជាតិចំនួន ១៣,២៧៩នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ