ព័ត៌មានជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែត បួងសួង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១
រដ្ឋបាលក្រុងប៉ោយប៉ែត នគរបាលផែនការពារព្រំដែន ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាន ក្រុងប៉ោយប៉ែត ព្រមទាំងអ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋបានធ្វើ ពិធីជំនឿសាសនា បួងសួង សុំសេចក្តីសុខ ចម្រើន ជោគជ័យ សេរីសួស្តី ពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០២១ ខាងមុខនេះ តទៅទៀតនៅព្រឹកថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវសាធារណៈ។
ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែននគរបាលការពារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលនៃក្រុងប៉ោយប៉ែត លោកឧកញ៉ា ឡាច ប៊ុនលីម តំណាងកាកបាទក្រហមខេត្តបន្ទាយមានជ័យនិង មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋជាច្រើននាក់។ លោក គាល ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពិធីនេះបាន រៀបចំ និមន្ត ព្រះសង្ឃ២១អង្គ ធ្វើពិធីសូត្រមន្តប្រោសព្រំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណខន្ធ នៃ បុព្វការីជន មានជីដូនជីតា មាតាបិតា អ្នកមានគុណ ញាតិកាទាំង៧សន្តាន ញាតិមិត្តព្រមទាំង ជនរងគ្រោះទាំងឡាយ ដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រោះថ្នាក់ឧបទ្ទវហេតុនានា គឺសូត្រដេញឧបទ្រពចង្រៃ ដេញគ្រោះកាច គ្រោះភ័យចេញទៅ និងនាំមកវិញ នៅសុខសិរី បវរមហាប្រសើរ មានលាភ មានយស មានជោគ មានជ័យ មានសុវត្ថិភាព តាម ដងផ្លូវ និងទីកន្លែងទាំងឡាយ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ព្រមទាំងពុទ្ធបរិស័ទ ក៏បានរាប់បាត្រ និងប្រគេននូវទេយ្យទាន ដល់ព្រះសង្ឃ ដែលនិមន្តមកពីវត្តនានាទាំង២១ ក្នុងក្រុងប៉ោយប៉ែត។ ទាក់ទិននឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ ផ្លូវគោកបានឲ្យដឹងថា ក្នុងឆ្នាំ ២០២០កន្លងមក គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តនេះ មានចំនួន៨១ករណី លើ១៩៦ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺថយចុះ១១៥ករណី ហើយគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្ស៧០នាក់. ស្រី១៤នាក់ លើ១៣៤នាក់. ស្រី៣១នាក់ ថយចុះ៦៤នាក់ របួសធ្ងន់៦៤នាក់ស្រី២០នាក់ . លើ១៥៦នាក់ ស្រី៣៣នាក់ ថយចុះ៩២នាក់ របួសស្រាល៤៤នាក់.ស្រី១៣នាក់ លើ១២៧នាក់. ស្រី៣៩នាក់ ថយចុះ៨៣នាក់។ ផ្នែកសម្ភារៈ ម៉ូតូខូចធ្ងន់៤៦គ្រឿងលើ១១៨គ្រឿង ថយចុះ៧២គ្រឿង ម៉ូតូខូចស្រាល២១គ្រឿង លើ៩២គ្រឿង ថយចុះ៧១គ្រឿង រថយន្តខូចធ្ងន់ ៣៥គ្រឿងលើ៤៧គ្រឿង ថយចុះ១២គ្រឿងរថយន្តតូចខូចស្រាល១៦គ្រឿង លើ៤៦គ្រឿង ថយចុះ៣០គ្រឿង រថយន្តធំខូចធ្ងន់៩គ្រឿង លើ១០គ្រឿង ថយចុះ១គ្រឿង រថយន្តធំខូចស្រាល១១គ្រឿង លើ២៣គ្រឿង ថយចុះ១២គ្រឿង នេះបើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងមក ។ ជាការកត់សម្គាល់ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានថយចុះជាងឆ្នាំណាទាំងអស់ បើប្រៀបធៀបនឹង៥ឆ្នាំចុងក្រោយខេត្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មី ហើយមូលហេតុ នៃគ្រោះថ្នាក់មកពី កត្តា មនុស្សច្រើនករណីជាងគេ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ