ព័ត៌មានជាតិ
តាមការបញ្ជាក់ពីក្រសួងមហាផ្ទៃ ឧកញ៉ាបច្ចុប្បន្នមានជាង ៧០០ នាក់
តាមមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា មានឧកញ៉ាជាង ៧០០ នាក់ដែលទទួលបានគោរមងារប្រទានដោយព្រះមហាក្សត្រ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់បណ្ដាញសារព័ត៌មានក្នុងសន្និសីទនៅព្រឹកនេះថា បើផ្អែកតាមតួលេខទទួលបានពីក្រសួងព្រះបរមរាជវាំង ឧកញ៉ាបច្ចុប្បន្នមានជាង ៧០០ នាក់។

មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រងឧកញ៉ា ក្នុងគោលដៅធានាតម្លៃនៃគោរមងារដែលព្រះរាជប្រទានដោយព្រះមហាក្សត្រ។
យ៉ាងណាលោកខៀវ សុភ័គ មិនបានបញ្ជាក់ថា ច្បាប់នេះនឹងអាចបញ្ចប់នៅពេលណានោះទេ ដោយសារស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ។
បើតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ត្រូវចូលរួមអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ឬសម្ភារៈដែលមានតម្លៃលើសពី ៥០ ម៉ឺនដុល្លារ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត