ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ផលដំណាំជាង ២៥ ម៉ឺនហិកតា នៅរាជធានី-ខេត្ត ចំនួន ២១ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នារសៀលនេះថា គិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ផលដំណាំប្រមាណជាង ២៥ ម៉ឺនហិកតា នៅតាមរាជធានី-ខេត្ត ចំនួន ២១ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតជាង ១០ ម៉ឺនហិកតា។

លោកបន្តថា ក្នុងចំណោមផលដំណាំជាង ២៥ ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវ ២០៦៧៧២.៧០ ហិកតា ខូចខាត ៨៥១២៨.៥៥ ហិកតា អាចស្តារឡើងវិញ ចំនួន ៤៨៤២.៣៦ ហិកតា។ ចំណែកដំណាំរួមផ្សំវិញ ប៉ះពាល់ ៤២៦៨.៧២ ហិកតា ខូចខាត ៨៩៣.២២ ហិកតា អាចស្តារឡើងវិញចំនួន ៣៧៨ ហិកតា។
លោកបន្តទៀតថា ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀង ក៏បានប៉ះពាល់ដល់ដំណាំឧស្សាហកម្ម ៤៩១៧១.៧០ ហិកតា ខូចខាត ២២៦០៦.២០ ហិកតា អាចស្តារឡើងវិញចំនួន ២១៣២ ហិកតា ដោយមានប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ១០៧៧៦២ នាក់។

លោក សុទ្ធ គឹមកុលមុន្នី បានឲ្យដឹងទៀតថា ក្នុងនោះប្រជាពលរដ្ឋដែលមានតម្រូវការគ្រាប់ពូជ មានចំនួន ៤៨២៤.១៨ តោន និងផ្តល់គ្រាប់ពូជបាន ៨៣.៣៥ តោន។
លោកបញ្ជាក់ថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ២៣ លើកលែងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ស្មើនឹង ១០៥ ក្រុង ស្រុក ខណ្ឌ និង ៤៣៨ ឃុំ-សង្កាត់។ ក្នុងនោះមានខេត្តចំនួន ៤ រងគ្រោះធ្ងន់ធ្ងរជាងគេ រួមមាន ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកបន្ថែមថា ជំនន់ទឹកភ្លៀងនេះបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ១១២៧៦០ គ្រួសារស្មើនឹង ៥០៧៤២០ នាក់។ ក្នុងនោះបានជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន ៤៥៥៦ គ្រួសារ ស្មើនឹង ២០៥០២ នាក់ លិចផ្ទះប្រជាជន ៥១២០០ ខ្នង ខូចខាត ២៨៥ ខ្នង លិចសាលារៀន ៣៣២ សាលា វត្តអារាម ១០២ វត្ត លិចស្រូវ ១៩៣៥៦២ ហិកតា ខូចខាតជាង ៦ ម៉ឺនហិកតា លិចដំណាំរួមផ្សំ ៤៤៣៩៣ ហិកតា និងលិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប្រវែង ៦៩ គីឡូម៉ែត្រ ផ្លូវលំប្រវែង ១៤៣៣ គីឡូម៉ែត្រ ប៉ះពាល់ទំនប់ ៤៥ គីឡូម៉ែត្រ និងច្រាំងទន្លេប៉ះពាល់ ២១៤៩ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ