Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងបណ្ដេញជនបរទេសខុសច្បាប់ជាង ១ ពាន់នាក់បន្ថែមទៀត​

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ជនបរទេស​រស់នៅ​ខុសច្បាប់​ប្រមាណ​ជាង ១ ពាន់​នាក់​បន្ថែម​ទៀត គ្រោង​នឹង​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ឆ្នាំ របស់​ក្រសួងមហាផ្ទៃ​នៅ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ តុលា នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា នា​ពេល​ខាងមុខ​នេះ យើង​នឹង​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ប្រមាណ​ជាង ១ ពាន់​បន្ថែម​ទៀត ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​សាធារណៈ។ ប៉ុន្តែ​បើ​គិត​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ពោល​គឺ​ចាប់ពី​ឆ្នាំ ២០១៨ មកដល់​ឆ្នាំ ២០២២ នេះ កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​វិញ​ប្រមាណ​ជាង ១ ម៉ឺន​នាក់។

លោក ខៀវ សុភ័គ បន្ត​ទៀត​ថា មាន​ជនបរទេស​ប្រមាណ ១៤ លាន​នាក់ ចូល​មក​កម្ពុជា និង​ចេញពី​កម្ពុជា ប្រមាណ ១៤ លាន​នាក់។ ចំណែក​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១,៤ លាន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក ខៀវ សុភ័គ បន្ថែម​ថា ក្នុង​ការ​គ្រប់គ្រង​ជនបរទេស​នេះ​ដែរ ក្រសួងមហាផ្ទៃ បាន​កំណត់​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន ៣ ក្នុង​នោះ​រួមមាន ៖

ទី១-ទប់ស្កាត់​ម៉ឺងម៉ាត់​មិន​ឲ្យ​កំណើន​បន្ថែម​នូវ​ជនបរទេស​ស្នាក់នៅ​បែប​អន្តោប្រវេសន៍ ដោយ​ផ្តើម​ចេញ​ពី​ការ​ចុះ​ធ្វើ​ជំនឿន​ស្ថិតិ​ជនបរទេស​អន្តោប្រវេសន៍​ឡើងវិញ។​

ទី២-យកចិត្តទុកដាក់​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ជនបរទេស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឲ្យ​ស្ថិត​នៅ​ក្រោម​ដំបូល​ច្បាប់។

ទី៣-គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​ស្នាក់នៅ​របស់​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​គ្រប់​ប្រភេទ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ខេត្ត​ក្រចេះ មានសក្តានុពលធនធានរ៉ែថ្មក្រានីត ​រួម​ទាំង​ក្រុមហ៊ុន​រ៉ែមាសកំពុងធ្វើអាជីវកម្ម​ កើប​ចំណូល​​រាប់លានដុល្លារក្នុងមួយឆ្នាំៗ

ស្រូវប្រាំង
សន្តិសុខសង្គម១៨ នាទីutes មុន

អាជ្ញាធរឃុំកណ្ដឹង អំពាវនាវឲ្យពលរដ្ឋឈប់បន្តធ្វើស្រូវប្រាំងបន្ថែម ដោយសារកម្រិតកម្ពស់ទឹកក្នុង​អាងទន្លេបាទីស្រកចុះខ្លាំង

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

ក្រុងបាត់ដំបង
សន្តិសុខសង្គម៤៨ នាទីutes មុន

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើសំណង់រំលោភដីចំណីស្ទឹងសង្កែ ក្រោយមានការណែនាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម