ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ជា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្នុងឧបទ្ទវហេតុលិចទូក និងអំពាវនាវមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់ការយកទូកមកច្នៃធ្វើដឆ្លង
បន្ទាប់ពីកើតមានឧបទ្ទវហេតុលិចទូកដចម្លងសិស្សសាលាបណ្ដាលឲ្យមានជនរងគ្រោះស្លាប់ចំនួន១០នាក់ និងកំពុងសង្គ្រោះ៤នាក់ និងកំពុងរុករកម្នាក់ទៀតនោះមក នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ជា បានប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្នុងមួយគ្រួសារចំនួន ១ ០០០ ០០០ រៀល (មួយលានរៀល) និងបានអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីជំនាញទូទាំងប្រទេស សូមមានវិធានទប់ស្កាត់បន្ទាន់ជុំវិញការយកទូកមកច្នៃធ្វើដ ឆ្លង ។

ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្ដម ហ៊ុន ជា បានលើកឡើងថា ករណីឧបទ្ទវហេតុលិចទូកដរចម្លងសិស្សដែលបានកើតឡើង នៅចំណុច «កំពង់ដរ ទទឹង» ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលមានជនរងគ្រោះសរុបទាំងអស់ចំនួន១៥នាក់ ពិតជាហេតុការណ៍មិនគួរឱ្យកើតមាន ខ្ញុំបាទសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលជួបគ្រោះថ្នាក់នេះផង និងសូមចូលរួមជាទឹកចិត្តឧបត្ថម១គ្រួសារ ១ ០០០ ០០០ រៀលផង។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ជា ក៏សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន មន្រ្តីជំនាញទូទាំងប្រទេស សូមមានវិធានទប់ស្កាត់ បន្ទាន់ជុំវិញការយកទូកមកឆ្នៃធ្វើ ដ ឆ្លង ចៀសវាងហេតុការណ៍បែបនេះកើតមានឡើងលើកក្រោយទៀត ជាពិសេសសូមគ្រប់អ្នកដែលជាម្ចាស់កំពង់ចម្លង ម្ចាស់ទូកដរ សូមត្រៀមនូវឧបករណ៍អាវពោង សម្រាប់អ្នកដំណើររបស់ខ្លួនផង។

សូមបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃទី១៤ ខែតុលា នេះ កងកម្លាំងរុករកបានរកឃើញសពក្មេងសិស្សសាលា១០ និងជួយសង្គ្រោះទាន់ពេលបាន៤នាក់ ចំណែកម្នាក់ទៀតនៅមិនរកឃើញនៅឡើយទេ ខណៈកម្លាំងចម្រុះជាច្រើនបាននិងកំពុងបន្តស្វែងរកបន្តទៀត។

គួររំលឹកថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ មានករណីលិចទូកដរដឹកសិស្សសាលាមួយបណ្ដាលឲ្យជនរងគ្រោះជាង១០នាក់បានបាត់ខ្លួន និងរកឃើញជាបន្តបន្ទាប់ភ្លាមចំនួន៣នាក់។ ករណីនេះបានកើតឡើងនៅចំនុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស ហើយគ្មានអាវពោងការពារ៕
អត្ថបទ៖ សុខុម




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់