Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ឱ្យសេណារីយ៉ូ ៣ ដើម្បីបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន

បានផុស

នៅ

ដើម្បីបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន លោកបណ្ឌិត សុខ ទូច បានឱ្យសេណារីយ៉ូ ៣ ចំណុច ទី១ គឺពាក់ព័ន្ធនឹងអ្នកដុតសង្គ្រាមនេះឱ្យឆាបឆេះឡើង ទី២ គឺឆន្ទៈរបស់មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ទី៣ គឺដំឡើងកម្លាំងឱ្យស្មើគ្នា។ លោកបណ្ឌិតបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី សណ្ដាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភា នាព្រឹកមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចទី១ “អ្នកណាអ្នកដុត អ្នកហ្នឹងត្រូវពន្លត់”។ បើតាមលោកបណ្ឌិត សុខ ទូច អ្នកដុតភ្លើងសង្គ្រាម មិនមែនរុស្ស៊ី និងអ៊ុយក្រែន នោះទេ គឺសហរដ្ឋអាមេរិក ដែលជាអ្នកដុតភ្លើងសង្គ្រាម និងផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ត្រូវបញ្ចប់សកម្មភាព។ លោកបន្តថា ជារឿងងាយស្រួលសម្រាប់អាមេរិក ក្នុងការបញ្ចប់សង្គ្រាមនេះ ដោយគ្រាន់តែប្រកាសថា មិនឱ្យភាគីអ៊ុយក្រែន ចូលជាសមាជិកណាតូ មិនពង្រីកខែលមីសុីល នោះសង្គ្រាមនឹងចប់ឯង។

រីឯចំណុចទី២ គឺឆន្ទៈរវាងរុស្សុី និងអ៊ុយក្រែន លោកបណ្ឌិតថា ភាគីទាំងពីរ ត្រូវតែនិយាយគ្នាពីការរក្សាសុខសន្តិភាពខ្លួន ទាំងសងខាង ដោយបញ្ឈប់គំនិត “យើងជាវីរៈជន” ត្រូវអាណិតប្រជាជន ហើយងាកមកធ្វើឱ្យប្រជាជនមានសេចក្តីសុខរួមគ្នាវិញ។

ចំណុចទី៣ គឺការដំឡើងកម្លាំងយោធា និងសព្វាវុធឱ្យស្មើគ្នា ដើម្បីកុំឱ្យប្រទេសមួយៗអួតអាងជាបន្តទៀត។​

អត្ថបទដោយ ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម