សន្តិសុខសង្គម
សពជនរងគ្រោះចុងក្រោយក្នុងឧបទ្ទវហេតុលិចទូកនៅភូមិកោះចំរើនបានរកឃើញហើយនៅព្រឹកថ្ងៃទី១៥តុលានេះ
ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា សពក្មេងប្រុងសិស្សសាលាចុងក្រោយក្នុងឧបទ្ទវហេតុលិចទូកដចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងរុករកបានរកឃើញហើយនៅវេលាម៉ោង៦:១៥នាទីព្រឹកនេះ។ ជនរងគ្រោះចុងដែលកងកម្លាំងទើបរកឃើញមានឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស។

សូមបញ្ចាក់ថា ក្នុងឧបទ្ទវហេតុលិចទូកចម្លងសិស្សសាលានៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នេះ កងកម្លាំងរុករកបានរកឃើញជនរងគ្រោះសរុប១៥នាក់ ក្នុងនោះស្លាប់១១នាក់ (ស្រី៣នាក់) និងជួយសង្គ្រោះទាន់ពេល៤នាក់ ហើយសពក្មេងប្រុសឈ្មោះ មាស សុវណ្ណរាជ អាយុ១២ឆ្នាំ គឺជាសពចុងក្រោយគេដែលកម្លាំងរុករកទើបតែរកឃើញនៅព្រឹកថ្ងៃទី១៥ ខែតុលានេះ។

គួរំលឹកថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកដចម្លងសិស្សសាលាមួយបណ្ដាលឲ្យជនរងគ្រោះចំនួន១៥នាក់បានបាត់ខ្លួន និងរកឃើញជាបន្តបន្ទាប់ភ្លាមៗចំនួន៣នាក់។ ករណីនេះបានកើតឡើងនៅចំនុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ