Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត ទុកពេល២០ថ្ងៃឲ្យអ្នកពទ្ធ័​របងបេតុងរំលោភយកភ្នំ រុះរើចេញ

បានផុស

នៅ

រដ្ឋបាលព្រៃឈើខេត្តកំពត ដឹកនាំកម្លាំងចម្រុះដោយលោក ឃឹម សាមី អភិបាលស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចុះហាមឃាត់ពលរដ្ឋមួយគ្រួសារនៅឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ដែលបានធ្វើរបងបេតុងហ៊ំព័ទ្ធយកដីភ្នំស្រង៉ាប ស្ថិតនៅភ្នំស្រង៉ាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ឈ្មោះ ឆឹង កុសល តំណាងអោយគ្រួសារធ្វើរបងបាននិយាយនៅពេលអាជ្ញាធរស្រុកហៅមកសួរនាំថា ការព័ទ្ធរបងបេតុងលើភ្នំនេះ គឺជាការពារថ្នូរសពជីដូនជីតារបស់ខ្លួន ដែលបានបញ្ចុះរាប់រយឆ្នាំនៅជើងភ្នំស្រង៉ាបនេះ។ លោកឆឹងកុសលបាននិយាយថា បើមិនធ្វើរបងការពារថ្នូរសពដូនតាទេ ច្បាស់ជាគ្រឿងចក្រកាយរបើករបាញអស់ហើយ។

មន្រ្តីរដ្ឋបាលព្រៃឈើបាននិយាយថា ខាងរៀបចំដែនដីបានចុចមើលរួចហើយផ្ទៃដីភ្នំដែលគេពទ្ធ័របងយកដីភ្នំនោះ មានផ្ទៃដីចំនួនមួយហិកតាកន្លះ។ មានដាំដូង និងដើមចេក និងបោះបង្គោលព្រំដី។ លោក ឃឹម សាមី អភិបារងស្រុកកំពង់ត្រាច ក៏បានប្រាប់ដល់មន្ត្រីចម្រុះដែលបានចូលរួម និងតំណាងម្ចាស់ដីបានប្រាប់អោយដឹងទាំងអស់គ្នាថា សុំអោយអ្នកធ្វើរបងបេតុងរុះរើដោយខ្លួនឯង ដោយទុករយះពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

លោក ឃឹម សាមី និយាយថា បើផុតថ្ងៃកំណត់មិនឃើញរុះរើទេ អ្នកធ្វើរបងបេតុងយកភ្នំ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ឈ្មោះ ឆឹង កុសល និយាយថា ខ្លួនសុខចិត្តរុះរើតាមការកំណត់ថ្ងៃរបស់អាជ្ញាធរ តែសុំអោយអាជ្ញាធមើលជុំវិញភ្នំផងមានអីខ្លះ ហើយបើអោយខ្ញុំរុះរបងចេញ ត្រូវតែអោយអ្នកធ្វើរបងនៅជុំវិញភ្នំរុះទាំងអស់គ្នាទើបស្ងប់ចិត្ត ព្រោះគ្រាន់​តែគ្រឿងចក្រនៅជុំវិញភ្នំមានចំនួនបីគ្រឿងឯណ្ណោះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម