ព័ត៌មានជាតិ
រយៈពេល ៥ ឆ្នាំ រដ្ឋាភិបាលបង្កើតក្រុងថ្មី ២ បន្ថែមទៀត
រដ្ឋាភិបាលបានកែសម្រួលរដ្ឋបាល ដោយបានបង្កើតក្រុងថ្មីពីរបន្ថែមទៀតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងក្នុងសន្និសីទសមិទ្ធផលរយៈពេល ៥ ឆ្នាំក្រសួងមហាផ្ទៃកាលពីម្សិលមិញថា ក្នុងរយៈពេល ៥ ឆ្នាំនេះ រដ្ឋាភិបាលបានបង្កើតកែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះបានបង្កើតក្រុងថ្មីចំនួនពីរបន្ថែមទៀតគឺក្រុងបូកគោ និងក្រុងកោះរ៉ុង។

ក្រុងកោះរ៉ុងបង្កើតឡើងតាមអនុក្រឹត្យនៅឆ្នាំ ២០១៩ ដោយកាត់យកសង្កាត់ចំនួន ០២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមបង្កើតជាក្រុងកោះរ៉ុងក្នុងខេត្តព្រះសីហនុ។
ដោយឡែកនៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើតក្រុងបូកគោនៃខេត្តកំពត ដោយកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។
ក្រុងបូកគោដែលបង្កើតថ្មីមានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ដោយមានទីតាំងរដ្ឋបាលក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។

បើតាមលោក ខៀវ សុភ័គ ក្រៅពីបង្កើតក្រុងថ្មីចំនួនពីរ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីចំនួន ៣ ទៀត ខណ្ឌថ្មីចំនួន ២ សង្កាត់ថ្មីចំនួន ២ ឃុំថ្មីចំនួន ៤។ ទន្ទឹមគ្នានោះ ក៏បានសម្រេចបង្កើតភូមិថ្មីចំនួន ៧៥ និងលុបចោលភូមិចំនួន ៨ ។
បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានរាជធានីចំនួន ១ ខេត្តចំនួន ២៤ ក្រុង ២៨ ស្រុក ១៦២ ខណ្ឌ ១៤ ឃុំ ១៤០៦ សង្កាត់ ២៤៦ និងភូមិចំនួន ១៤ ៤៥០៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ