Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងការខូចខាតដំណាំស្រូវទាំងស្រុង ៦០៦គ្រួសារ ទទួលពូជស្រូវរបស់ សម្តេចតេជោ

បានផុស

នៅ

អភិបាលខេត្តកំពង់ធំ នាំយកពូជស្រូវសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋចំនួន ៦០៦គ្រួសារ ដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រុង លើផ្ទៃដីចំនួន ២៦៣ហិចតា មកពី ៧ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ OM ៥៤៥១ របស់សម្តេចតេជោ ជូនពលរដ្ឋនៅស្រុកស្ទោង។ លោកអភិបាល លើកឡើងថា ការចែកពូជស្រូវស្រាលនៅពេលនេះ ប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញ ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំង​ណា​ដែលមានការខូចខាតដំណាំស្រូវទាំងស្រង់ នៅពេលទឹកស្រក់ទៅវិញ មានប្រភពទឹកអាចបង្កបង្កើនផលឡើងវិញ។ ចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ ប៉ុន្តែមិនមានប្រភពទឹកបង្កបង្កើនផលឡើងវិញ នឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ។

លោកអភិបាល ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងស្ថានភាព​ទឹកជំនន់ ក៏ដូចជាការគ្រប់គ្រងស្ថានភាពការប៉ះពាល់ដល់ប្រជាពលរដ្ឋ បន្តចុះពិនិត្យទីតាំងណាដែលមាន​ផលប៉ះពាល់ប្រជាពលរដ្ឋ ក៏ដូចជាការខូចខាតដំណាំស្រូវទាំងស្រង់ ដើម្បីកំណត់មុខសញ្ញាបន្តចែកជូនពូជស្រូវ ក៏ដូចជាពូជបន្លែ បន្ថែមទៀត។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេសៈ។

លោក ងួន រតនៈ បន្តទៀតថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យមានការលិចផ្ទះសំបែង សាលារៀន មណ្ឌលសុខភាព លិចផ្លូវ​ពិបាកធ្វើដំណើរ និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាអំពីទំហំផលប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមជួសជុលស្តារឡើងវិញបន្ទាប់ពីទឹកស្រក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម