Connect with us

ព័ត៌មានជាតិ

ឪពុកម្តាយ​ធ្វើ​ការ​នៅ​ថៃ ផ្ញើ​កូន​ឲ្យ​នៅ​ជាមួយ​អ៊ំ ក្មេង​លង់​​ទឹក​ប្រឡាយ​ស្លាប់​

បានផុស

នៅ

​ក្មេង​ស្រី​ម្នាក់​ឪពុកម្តាយ​ទៅ​ធ្វើ​ការ​នៅ​ថៃ ផ្ញើ​កូន​ឲ្យ​នៅ​ជាមួយ​អ៊ំ​ប្រុស ក្មេង​ទៅលេង​ទឹក​ប្រឡាយ​លង់​ស្លាប់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ប្រឡាយ​ខាងកើត​ភូមិ​ភូមិ​៥០​ម៉ែត្រ ស្ថិត ក្នុងភូមិ​បង្រុះ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា កុមារី​រងគ្រោះ​ឈ្មោះ អៀង ណា​រី អាយុ​៦​ឆ្នាំ ឪពុក​ឈ្មោះ​អោ ស​ង្កូ​ត អាយុ​៣៩​ឆ្នាំ ​និង​ម្តាយ​ឈ្មោះ​ ទិ​ត្យ ដា អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ង្រុះ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ សព្វថ្ងៃ នៅ​ធ្វើការ​ឯ​ប្រទេស​ថៃ ដោយ​ផ្ញើ​កូនស្រី​ឲ្យ​នៅ​ជាមួយ​អ៊ំ​ស្រី ឈ្មោះ ប៉ិ អៀង អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​ឲ្យ​ជួយ​មើល។

​នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ទៀតថា ​មុន​ពេល​កើតហេតុ​នោះ អ៊ំ​ស្រី​មិនបាន​ដឹង​ថា ​ក្មួយ​ទៅលេង​ទឹក​ទេ ​ក្មេងរងគ្រោះ​និង​ក្មេង​ស្រី​ម្នាក់ទៀត​ អាយុ​ប្រហែល​គ្នា​នៅ​ក្នុង​ភូមិ បាន​នាំ​គ្នា​ទៅ​ងូតទឹក​ប្រឡាយ​លេង នៅ​ពេល​នោះ​កុមារី​ឈ្មោះ អៀង ណា​រី បាន​លង់ទឹក ក្មេង​ស្រី​ដែល​ងូត​ជាមួយ​បាន​រត់​ទៅ​ប្រាប់​មនុស្ស​ចា​ស់​នៅ​ឯ​វាលស្រែ​ឲ្យ​មក​ជួយ ពេល​ស្រង់​យ​កមក​ប្រាប់​អ៊ំ​ស្រី ហើយ​បាន​នាំ​ក្មេងរងគ្រោះ​ទៅ​មណ្ឌល​សុខភាព ដើម្បី​សង្គ្រោះ​ជីវិត​តែ​ជា​អកុសល​គ្រូពេទ្យ​បាន​ប្រាប់ថា​ កុមារី​រងគ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ សព​ក្មេងរងគ្រោះ​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​តែ​ម្តង​៕

អត្ថបទ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម