Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះរាជទាន​ព្រះរាជអំណោយជូនគ្រួសារសពនិងអ្នកនៅរស់ក្នុងឧបទ្ទវហេតុលិចទូកដ

បានផុស

នៅ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរបានរាជទានព្រះរាជអំណោយជូនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន០៤នាក់ ក្នុងឧបទ្ទវហេតុលិចទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រះរាជទានព្រះរាជអំណោយនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៥តុលាឆ្នាំ២០២២តាមរយៈលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។

ព្រះរាជអំណោយជួនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន០៤នាក់ មានដូចខាងក្រោម៖

១-ព្រះរាជអំណោយសម្រាប់គ្រួសារសព ក្នុង០១គ្រួសារទទួលបាន៖

-អង្ករ១០០គ.ក្រ

-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស​៨ម៉ែត្រ

-ត្រីខ ៤០កំប៉ុង

-មី៦កេសតូច

-ថវិកា៨០០,០០០រៀល​។​

២-អ្នករស់រានមានជីវិតទទួលបានក្នុងម្នាក់ៗ៖

-អង្ករ១០០គ.ក្រ

-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស​៨ម៉ែត្រ

-ត្រីខ ៤០កំប៉ុង

-មី៦កេសតូច

-ថវិកា៤០០,០០០រៀល​។

ក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល  សមត្ថកិច្ចបានស្រាវជ្រាវសង្គ្រោះជនរងគ្រោះដោយប្រើរយៈពេល​០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជំងឺអេដស៍
ព័ត៌មានជាតិ៥ នាទីutes មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

ប ស ស
ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម