Connect with us

ព័ត៌មានជាតិ

ថ្ងៃសៅរ៍៖ ទេសចរទៅកម្សាន្តនៅ​ខេត្តព្រះសីហនុ ​៦ម៉ឺននាក់ កើនឡើង ១ម៉ឺននាក់ ធៀបសប្តាហ៍មុន

បានផុស

នៅ

នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ ម្សិលមិញ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្ត ក្នុងក្រុងព្រះសីហនុ មានប្រមាណជាង ៦ម៉ឺននាក់ កើនឡើងបើប្រៀបធៀបទៅនឹងថ្ងៃសៅរ៍ សប្តាហ៍មុន ដែលមានត្រឹមជិត៥ម៉ឺននាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមាន​ការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាង​ល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្នើឱ្យ លោកមេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ត្រូវបង្កើនកម្លាំងយាម​ល្បាត​នៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ

ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរជាតិនិងអន្តរជាតិមានកំណើនខ្ពស់ ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការបើកឱ្យដំណើរការសាងល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺភ្ញៀវទេសចរ បានធ្វើដំណើរតាមផ្លូវល្បឿនលឿនមកកាន់ខេត្តព្រះសីហនុមានការកើនឡើងពិសេសនៅចុងសប្តាហ៍។ «ដូចនេះខ្ញុំស្នើសុំឱ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្រូវបង្កើនកម្លាំងយាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចររបស់យើង»៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ២១ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ២៩ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម