ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផាទី ៣៖ សូមឪពុកម្ដាយប្រយ័ត្នការប្រើថ្នាំប៉ារ៉ាសេតាម៉ុលលើសកម្រិតលើកុមារ
មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាប (គន្ធបុប្ផាទី ៣) បានក្រើនរំលឹកដល់ឪពុកម្ដាយឱ្យប្រយ័ត្នការប្រើថ្នាំប៉ារ៉ាសេតាម៉ុលលើសកម្រិត លើកុមារ ក្រោយពីមានករណីកុមារីម្នាក់ជួបគ្រោះថ្នាក់បញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារអាណាព្យាបាលប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលហូសកម្រិត ដើម្បីបញ្ចុះកម្តៅ។

មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាប បានសរសេរដូច្នេះថា កុមារី អាយុ ១ ឆ្នាំ មានទម្ងន់ ៧ គីឡូក្រាម មកពីភូមិព្រែកត្រប់ ឃុំព្រែកនរិន្ធ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលមកសម្រាកនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២ ដោយមានរោគសញ្ញា៥ថ្ងៃ ក្តៅខ្លួន, ក្អួតច្រើនដង, សន្លឹម និងប្រកាច់។ រយៈពេល៥ថ្ងៃ មុនមកមន្ទីរពេទ្យ ម្ដាយបានអោយលេបថ្នាំបញ្ចុះកម្ដៅ( paracetamol) រៀងរាល់ ២ ម៉ោងម្ដង និងព្យាបាលដាក់សេរ៉ូមនៅផ្ទះ ចំនួន១ប្លោក តែកូនអាការៈកាន់តែធ្ងន់ជាងមុន សន្លប់ ក្អួតធ្លាក់ឈាម ទើបអាណាព្យាបាលកុមារក៏សម្រេចបញ្ជូនកូន មកមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាបនៅថ្ងៃទី ៨ ខែតុលាឆ្នាំ២០២២ ក្នុងសភាពរលាកថ្លើមធ្ងន់ធ្ងរ ហូរឈាម និងមានសញ្ញារលាកខួរក្បាលថ្ងៃទី៥ transaminases ( GOT: 13020, GPT: 4680) នៅសាលសង្គ្រោះបន្ទាន់កុមារ(PICU)។
ក្នុងកំឡុងពេលព្យាបាលកុមារមានអាការៈធ្ងន់ធ្ងរ ដោយហូរឈាម, សន្លប់ និងប្រើម៉ាស៊ីនជំនួយដង្ហើមចំនួន ២ថ្ងៃ និងបញ្ចូលឈាមចំនួន ២ ប្លោក ក្រោយពីបានព្យាបាលយ៉ាងដិតដល់ ឃើញថាសភាពជម្ងឺបានជាសះស្បើយ ហើយអាចចេញទៅផ្ទះបានព្រឹកនេះ ១៥ ខែ តុលាឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ