ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតរុស្សី សន្យា នឹងជួយកៀរគរអ្នកវិនិយោគរុស្សីឲ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន
លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោក លោកនឹងជួយកៀរគរអ្នកវិនិយោគរុស្សីឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនរុស្សីតិចតួចប៉ុណ្ណោះកំពុងរកស៊ីនៅប្រទេសកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកទូត បានបន្តថា «សព្វថ្ងៃនេះមិនសូវមានក្រុមហ៊ុនរុស្សីច្រើនទេដែលមកវិនិយោគនៅកម្ពុជា។ យើងនឹងកៀរគរអ្នកវិនិយោគ និងក្រុមហ៊ុនរុស្សីមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។ យើងកំពុងប្រឹងប្រែងផ្សព្វផ្សាយពីសក្ដានុពល ពីប្រទេសកម្ពុជា ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគ និងក្រុមហ៊ុនធំៗរុស្សី»។
លោកបានបន្ថែមទៀតថា ចំពោះអាណត្តិរបស់លោកនឹងយកចិត្តទុកដាក់ចំពោះវិស័យសេដ្ឋកិច្ច និងវិនិយោគ។ យើងមានគម្រោងខ្លះៗ កំពុងរៀបចំទំនាក់ទំនងរវាងភាគីរុស្សី និងកម្ពុជា។
លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ក្រៅពីនេះ នៅក្នុងអាណត្តិរបស់លោក គឺបន្តពង្រឹង និងពង្រីកទំនាក់ទំនងរុស្សីកម្ពុជាលើគ្រប់វិស័យដូចជា កិច្ចពិភាក្សានយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចវប្បធម៌ និងការអប់រំ។
លោកទូត បានឲ្យដឹងទៀតថា «ខ្ញុំមកកម្ពុជាក្នុងឋានៈជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ដើម្បីរឹតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យបានល្អប្រសើរ និងមានផលប្រយោជន៍ទៅវិញទៅមក។ សហព័ន្ធរុស្សី និងកម្ពុជា មានចំណងមិត្តភាព និងប្រពៃណីយ៉ាងយូរអង្វែង»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?