ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរសង្កាត់សំរោងក្រុងបាត់ដំបងប្រមូលនិងចាត់វិធានការចំពោះអ្នកចោលសំរាម
បាត់ដំបង៖ ពលរដ្ឋក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលសណ្តាប់ធ្នាប់ ដោយប្រមូលសំរាម នៅពាសវាលពាសកាលបង្កឱ្យមានក្លិនស្អុយ និងប៉ះពាល់សុខភាពអ្នក រស់នៅជុំវិញនេះ ជាពិសេសកុមារ និងមនុស្សចាស់។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/FB_IMG_1665896745235.jpg)
ពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បានបញ្ជាក់ថា កាកសំណល់សំរាមតាមដងផ្លូវនេះ កើតឡើងជាញឹកញាប់មកហើយ។ ពលរដ្ឋលើកឡើងថា អ្នកទទួលបន្ទុកប្រមូលសំរាម ហាក់មិនអើពើបើទោះជាពួកគាត់ ប្រតិកម្មករណីនេះជារឿយៗក្តី។
ពលរដ្ឋ ទទួលស្គាល់ថា មន្រ្តីជំនាញរវល់នឹងការងារប្រចាំថ្ងៃ ប៉ុន្តែករណីសំរាមនាំឱ្យប៉ពាល់ដល់បរិស្ថាន ក៏ជារឿងដែលសំខាន់ គួរអាជ្ញាធរ យកចិត្តទុកដាក់សម្រួលសណ្តាប់ធ្នាប់ និងអនាម័យជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសោភ័ណភាព និងជៀសផុតពីជំងឺផ្សេងៗ ដែលបង្កឡើងដោយកាកសំណល់ស្អុយរលួយនេះដែរ។
លោកចៅសង្កាត់ចំការសំរោង បានទទួលស្គាល់ថា ពិតជាមានករណីគំនរសំរាមនៅតាមដងផ្លូវនេះមែន។ លោកថា ដោយសារតែប្រជាពលរដ្ឋមិនចេះចូលរួមសម្អាត ហើយអ្នកខ្លះក៏បានយកមកពីទីឆ្ងាយ ដើម្បីមកបោះចោល នៅទីនេះតៗគ្នា។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរឲ្យអាជ្ញាធរក្រុង ជូយដាក់វិធានការទប់ស្កាត់នឹងចាប់ផាកពិន័យឲ្យធ្ងន់បន្តិច ចំពោះអ្នកដែលយកសំរាមមកបោះចោល បង្កឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថាននេះ ព្រោះបើគ្មានចំណាត់ ការជាក់លាក់ទេ នៅតាមដងផ្លូវដែលឋិតនៅចំណុចខាងលើ នឹងក្លាយជាកន្លែងបោះសំរាមចោល ដោយគ្មានសណ្តាប់ ធ្នាប់នៅចំកណ្តាលបេះដូងទីក្រុង៕ អត្ថបទ៖ សៅ សារិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2022/10/FB_IMG_1665896748813.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/FB_IMG_1665896740698.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត