Connect with us

ព័ត៌មានជាតិ

ចុងសប្តាហ៍ពីរថ្ងៃទេសចរទៅលេងខេត្តព្រះសីហនុជាង ១២ម៉ឺននាក់

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន១២៥០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ ម្សិលមិញ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្ត ក្នុងក្រុងព្រះសីហនុ ប្រមាណជាង ៦ម៉ឺននាក់។

តាមរដ្ឋបាលខេត្តព្រះសីហនុ កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មក​កម្សាន្តក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្នើឱ្យលោកមេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ត្រូវបង្កើនកម្លាំង​យាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូន​ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិមានកំណើនខ្ពស់ ។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្ត បានយកធុងសំរាមសម្រាប់ដាក់សំរាមស្ងួត “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង ដាក់នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ទាំងអស់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន លើកកម្ពស់សោភ័ណភាព និងទីក្រុងស្អាត និងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម