Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះសោកនាដកម្មលិចទូកចម្លងមួយគ្រឿង នៅស្រុកលើកដែក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះសោកនាដកម្មលិចទូកចម្លងមួយគ្រឿង បណ្ដាលឲ្យកុមារា-កុមារីចំនួន ១១នាក់បានស្លាប់ លើដៃទន្លេមេគង្គពីភូមិអំពិលទឹក ទៅកាន់ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៦,៤១១នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលថ្មីៗនេះ មានសោកនាដកម្មមួយ បានកើតឡើងនៅស្រុកលើកដែក នៃខេត្តកណ្ដាល នោះគឺការលិចទូកចម្លងមួយគ្រឿង ដោយបានបណ្ដាលឲ្យកុមារា-កុមារី ១១នាក់ បានរងគ្រោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ដូច្នេះ សូមសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក-លោកស្រី បងប្អូនដែលចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើង រួមជាមួយខ្ញុំ ដើម្បីស្មឹងស្មាធគោរពនូវវិញ្ញាណក្ខន្ធចំពោះកុមារា-កុមារី ដែលបានបាត់បង់ជីវិត សូមគោរព»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះជាឧបទ្ទវហេតុ ដែលគួរឲ្យសោកស្ដាយនៅក្នុងឆ្នាំ ២០​២២នេះ បន្ទាប់ពីមានយុទ្ធជន ២រូប សុខចិត្តពលីកម្មខ្លួនឯង ដើម្បីជួយសង្រ្គោះជីវិតកុមារ ២រូប។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «រឿងនេះ តម្រូវឲ្យយើងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើសុវត្ថិភាពរបស់ពលរដ្ឋ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម