ព័ត៌មានជាតិ
ពលរដ្ឋស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងសាធារណការ ជួសជុលផ្លូវចូលផ្សារកំពង់ត្រាចដែលកំពុងរងការខូចខាត
ផ្លូវបេតុងចូលផ្សារកំពង់ត្រាច ដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពតបាននិងកំពុងរងការខូចខាតដោយសារភ្លៀងធ្លាក់មួយរយៈពេលកន្លងមកនេះ ហើយមហាជនបានលើកឡើងថា ដោយសាររៀបប្រព័ន្ធលូមិនបានស្អាត។

បងប្អូនប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងសាធារណការ និងអាជ្ញាធរមូលដ្ឋានសូមមេត្តាជួយជួសជុលផ្លូវចូលផ្សារកំពង់ត្រាចនេះឲ្យបានស្អាតឡើងវិញផង ខណៈពេលពួកគាត់មិនដែលបានឃើញខាងមន្ត្រីខាងថែទាំផ្លូវឬជួសជុលឡើងវិញនោះទេ ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារកំពង់ត្រាចបានសំណូមពរអាជ្ញាធរស្រុក ឬខេត្តសូមមេត្តាចុះមកពិនិត្យមើលផ្លូវចូលផ្សារកំពង់ត្រាចនេះផង។
ប្រជាពលរដ្ឋបានមានការស្នើសុំនេះ ក្រោយពេលដែលពួកគាត់បានឃើញក្នុងការពិបាកធ្វើដំណើរចេញចូលខ្លាំង ហើយសង្កើតឃើញថា ផ្លូវចូលផ្សារនេះបានរងការខូចខាតយូរខែមកហើយ តាំងពីខូចតិចតួចរហូតទល់ផ្លូវជាតិលេខ៣៣ នៅមុខផ្សារកំពង់ត្រាច ។

បងប្អូនប្រជាពលរដ្ឋមួយចំនួនធំក៏បានធ្វើការរិះគន់និយាយថា ផ្លូវនេះដោយសារអ្នកមានផ្ទះនៅមួយចំនួននៅជុំវិញផ្សារកំពង់ត្រាចនេះ បានសាងសង់តូបលយរំលោភមកលើផ្លូវបេតុងទើធ្វើឲ្យមានចង្អៀត និងកាន់តែរួមតូចពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ហើយរអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមិនមានវិធានការទៅលើក្រុមអាជីវករលក់ដូរដែលមិនមានរបៀបរៀបរយ ហើយថែមទាំងបានដាក់លក់នៅលើផ្លូវជារៀងរាល់ថ្ងៃទៀតផង ឬមានជង្ហុកតូចធំ ធ្វើឲ្យមានការបារម្ភពីបញ្ហាចរាចរណ៍ជិះម៉ូតូចេញចូលផ្សារនេះ។

គួរបញ្ជាក់ថា បើយោងការលើកឡើងរបស់ប្រជាពលរដ្ឋបានស្នើសុំទៅដល់អាជ្ញាធរមូលដ្ឋានឬ ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយជួសជុលធ្វើផ្លូវជាតិលេខ៣៣ ឬចូលផ្សារកំពង់ត្រាចឲ្យបានស្អាត។ ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរមូលដ្ឋានហាក់បីដូចមិនមានការយកចិត្តទុកដាក់នោះឡើង។

មូលហេតុដែលប្រជាពលរដ្ឋបានសំណូមពរឲ្យដល់អាជ្ញាធរក្នុងមូលដ្ឋានស្រុកកំពង់ត្រាចគួរណាស់ចុះពិនិត្យមើលឃើញភាពអសកម្មយ៉ាងណាក្នុងដែលប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរមានការស្ថាបនាជួសជុលផ្លូវបេតុងចូលផ្សារសូមឱ្យមានប្រព័ន្ធលូឱ្យបានស្អាតរៀបរយឡើងវិញផងពេលដែលភ្លៀងធ្លាក់ម្ដងៗ ធ្វើឲ្យមានការកករឈ្នះទើបបណ្ដាលឱ្យផ្លូវបេតុងបានរងការខូចខាតយ៉ាងនេះ៕
អត្ថបទ៖ សឹង រ៉ាត់

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ