Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ ​៖​ តម្លៃ​ប្រាក់​រៀល​បាន​វិល​មក​គន្លង​ដើម​ធម្មតា​ នៅ​ចុង​ឆ្នាំ​២០២០

បានផុស

នៅ

​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា ​នៅ​ឆ្នាំ​២០២០​នេះ តម្លៃ​ប្រាក់រៀល​បាន​វិល​មក​គន្លង​ដើម​ដូច​ធម្មតា ដូច​កាលពី​ឆ្នាំ​២០១៦-២០១៨​វិញ ក្នុង​រង្វង់ ៤.០៤៥ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​ បន្ទាប់ពី​មាន​អត្រា​អតិផរណា​នៅ​ដើមឆ្នាំ​២០២០​ ដោយសារ​កំណើន​ថ្លៃ​ម្ហូបអាហារ​ពិសេស​ ក្នុងអំឡុងពេល​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ដំបូង​នឹង​ជំនន់​ទឹកភ្លៀង​។​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច ​និង​វិស័យ​ធនាគារ​ឆ្នាំ​២០២០ និង​ទស្សនវិស័យ​ឆ្នាំ​២០២១​បាន​បញ្ជាក់​ថា ​ការ​វិល​មក​គន្លង​ដើម ដោយសារ​កំណើន​តម្រូវការ​ប្រាក់​រៀល ក្នុង​វិស័យ​កសិកម្ម និង​ការដាក់ចេញ​វិធានការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ក្នុង​នោះ​រួមមាន ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ និង​ការគ្រប់គ្រង​ការ​ផ្គត់ផ្គង់​ប្រាក់​រៀល​តាមរយៈ​ឧបករណ៍​រូបិយវត្ថុ​ដទៃ​ទៀត​។ ការ​រក្សាទុក​បម្រុង​អន្តរជាតិ ​ត្រូវ​បាន​គរពូន​ជា​លំដាប់​និង​មាន​កម្រិត​ខ្ពស់ជាង ៣ ដង​នៃ​កម្រិត​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​គួរ​មាន និង​មានលទ្ធភាព​ខ្ពស់​ក្នុង​ពង្រឹង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​ជំនឿ​ទុកចិត្តមក​លើ​សេដ្ឋកិច្ច។

​យោង​តាម​អត្រា​ប្តូរ​ ដែល​ចេញផ្សាយ​ដោយ​ធនាគារ​អេស៊ីលីដា​នៅថ្ងៃ​នេះ បាន​ឲ្យ​ដឹងថា អត្រា​ប្តូរប្រាក់​គឺ ៤.០៧២​រៀល សម្រាប់​ការ​ទិញ​ចូល​និង លក់​ចេញ​៤.០៩០​រៀល​ក្នុង​មួយ​ដុល្លារ​។​

​សូម​ជម្រាប​ថា អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក បាន​កើន​ឡើង​ចាប់​តាំង​ចុង​ឆ្នាំ​២០១៩​មក ហើយ​បាន​បន្ត​ស្ថិត​នៅ​លើ​គន្លង​ខ្ពស់​ជាង​ឆ្នាំ​កន្លងទៅ រហូតដល់​ចុង​ឆ្នាំ​២០២០​ ដែល​ការ​កើន​ឡើង​នេះ គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​ប្រាក់​រៀល​ទាប​ទាំង​ សម្រាប់​ការប្រើប្រាស់​ទូទៅ និង​បង់ពន្ធ​គួបផ្សំ​នឹង​លំហូរ​ចូល​នៃ​រូបិយប័ណ្ណ​បរទេស​មក​កម្ពុជា​។

​បើ​តាម​ធនាគារ​ជាតិ​ចំពោះ​ស្ថានភាព​ថ្លៃ​អត្រា​អតិផរណា​សម្រាប់​ឆ្នាំ​២០២០ មាន​កម្រិត​ជា​មធ្យម​២.៩​ភាគរយ ​ដែល​ជា​ចម្បង​ដោយសារ​កំណើន​ថ្លៃ​ម្ហូបអាហារ​ពិសេស​ក្នុងអំឡុងពេល​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ដំបូង​នឹង​ជំនន់​ទឹកភ្លៀង​។ អត្រា​អតិផរណា​ ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយនឹង​ការប្រែប្រួល​ថ្លៃ​ប្រេង​អន្តរជាតិ​ផង​ដែរ ​ដោយ​ការ​ធ្លាក់​ចុះថ្លៃ​ប្រេង​បាន​រួម​ចំណែក​បន្ទាប​អត្រា​អតិផរណា​គួរ​ឲ្យ​កត់សម្គាល់ ​ខណៈ​ដែល​ថ្លៃ​ទំនិញ​ប្រើប្រាស់​មាន​ស្ថេរ​ភាព​។ តែ​ទោះជា​យ៉ាងណា​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​រៀល មាន​កម្រិត​ទាប​បើ​ធៀប​នឹង​រូបិយប័ណ្ណ​ភាគច្រើន​ក្នុង​តំបន់​៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន​៖ លោក អុិត សំហេង អំពាវនាវពលករខ្មែរធ្វើការនៅថៃ កុំទាន់វិលត្រឡប់មកស្រុកកំណើត ចៀសវាងហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម