Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាដាច់ខាត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាដាច់ខាត តែត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកបណ្ដាលមកពីទឹកជំនន់ ប៉ះពាល់ដល់ដំណាំស្រូវរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដី ត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកបណ្ដាលមកពីទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវរ​បស់ពួកគាត់ ដោយត្រូវយកចិត្តទុកដាក់អន្តរាគមន៍បន្ទាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយសូមផ្ដាំទៅ មន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឲ្យត្រូវ ហើយនៅកៀកកិតជាមួយគាត់ ជួនកាលពូជដាក់ទៅវាមិនដុះ ព្រោះជួនកាលវាអាចពូជខ្លះ វាមានទិញមុន ទិញក្រោយ វាមិនដុះ បើវាមិនដុះត្រូវដោះស្រាយយ៉ាងម៉េចទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ ទាមទារឲ្យមន្ត្រីក្រសួងកសិកម្ម យកចិត្តទុកដាក់អន្តរាគមន៍បន្ទាន់ ដោយមិនត្រូវរង់ចាំនេះ រង់ចាំនោះ ឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

Sokha Hotels

ព័ត៌មានពេញនិយម