Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាឲ្យរដ្ឋមន្ត្រី​កសិកម្ម​ចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឲ្យពលរដ្ឋបន្ទាន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ​១៦ ខែតុលា ឆ្នាំ ២០២២ នេះ ​បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលទើបទទួលបានការការតែងតាំងជាផ្លូវការ ​សហការជាមួយ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន​ចុះវាយតម្លៃពីផលប៉ះពាល់​ដំណាំស្រូវ​របស់ប្រជាពលរដ្ឋដែលកំពុងរងការខូចខាតដោយសារទឹកជំនន់ ហើយធ្វើការចែកពូជស្រូវ​ ឬដំណាំដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា “ការវាយតម្លៃ​អត់មានរង់ចាំថាវាយ​តម្លៃរួចបានផ្ដត់ផ្គង់​ទេ​ ដើម្បីឲ្យទាន់ពេលវេលានៃ​ការបង្កបង្កើនផលរបស់ប្រជាជន​ កន្លែងណាវាយតម្លៃរួច​ដឹកស្រូវពូជ ឬពូជដំណាំដ៍ទៃទៀត​ ចែកឲ្យប្រជាជនតែម្ដង កន្លែងណាវាយតម្លៃបានមុនដឹកជញ្ជូនទៅ ពូជរបស់​យើងមាន​ ព្រោះយើងមានស្ដុកយុទ្ធសាស្ត្រសម្រាបពូជ កន្លែងខ្លះធ្វើស្រូវបានឡើងវិញ​ក៏ធ្វើស្រូវ កន្លែង​ខ្លះ​ត្រូវការពូជអ្វី​ផ្គត់ផ្គង់ពូជនោះ ដើម្បីឲ្យពូកគាត់មានលទ្ធភាពស្ដាឡើងវិញ”

​សម្ដេចតេជោ ហ៊ុន សែន បន្តថា អាជ្ញាធរខេត្ត​ដែលជាប់ពាក់ព័ន្ធ​ត្រូវនៅកៀកជាមួយប្រជាជន ហើយ​យន្តការរបស់ក្រសួងកសិកម្ម​ត្រូវតែធ្វើសកម្មភាព​នេះជាមួយ​ក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើ​ការ​វាយ​តម្លៃអំពីការខូចខាត​ ហើយផ្គត់ផ្គង់ពូជភ្លាម។ ​សម្ដេចតេជោ ក៏ផ្ដាំទៅមន្ត្រីកសិកម្ម និងអាជ្ញាធរដែនដី​មិនត្រូវជិះសិះមើលផ្កាទេត្រូវនៅ​ឲ្យជាប់​ជា​មួយ​ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម