Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនប្រជាជន ក្នុងសហគមន៍ក្រីក្រ នៅខណ្ឌដង្កោ​

បានផុស

នៅ

នៅ​ចុង​សប្ដាហ៍​នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ(TYDA) បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ជំងឺ​មាត់​ធ្មេញ ជូន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​តំបន់​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ នា​សាលាបឋមសិក្សា ទួលសំបូរ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុម​ការងារ​កម្លាំង​ស្ម័គ្រចិត្ត នៃ​សមាគម TYDA និង​អាជ្ញាធរ យុវជន និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី បាន​មាន​ប្រសាសន៍​ថា សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បង្ខិត​សេវា​ព្យាបាល​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ។ ជាក់ស្ដែង សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​ចុះ​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​សហគមន៍ អង្គការ មជ្ឈមណ្ឌល​កុមារ​កំព្រា និង​សាលារៀន​ជាដើម។

លោកជំទាវ បាន​បញ្ជាក់​ថា នេះ​ជា​សកម្មភាព​ថ្មី​ក្នុង​ការ​ចុះ​ពិនិត្យ​ព្យាបាល​ដល់​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​ជាយ​រាជធានី​ភ្នំពេញ។ ពី​មុន​មក សកម្មភាព​នេះ ជា​សកម្មភាព​ចុះ​អប់រំ​សុខភាព​តាម​ខ្នង​ផ្ទះ​ដល់​សហគមន៍ នេះ​ជា​លើក​ទី ២ ហើយ ដែល​ចុះ​ព្យាបាល​ដល់​សហគមន៍​ក្រីក្រ​ដើម្បី​បង្ខិត​ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាជន​ក្នុង​តំបន់​សហគមន៍​ក្រីក្រ។

សូម​បញ្ជាក់​ថា សមាគម TYDA ធ្លាប់​បាន​ចុះ​ទៅ​អប់រំ​សុខភាព និង​ចែក​អំណោយ​ជូន​ដល់​សហគមន៍​ដែល​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ព្រែក​ត្នោត និង​ចុះ​អប់រំ​សុខភាព​មាត់​ធ្មេញ​ដល់​សិស្សានុសិស្ស​ក្នុង​សាលាបឋមសិក្សា​ទួលសំបូរ​នេះ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

សុខភាព៨ ម៉ោង មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម