Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ស្នើដល់មេធាវីគ្រប់រូបបន្តចូលរួមផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ

បានផុស

នៅ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់មេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ កាលពីរសៀលថ្ងៃទី១៦តុលា លោក កើត រិទ្ធ បានមានប្រសាសន៍ថា «មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែក​ជួយដល់ការងារសង្គមក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព»។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន
និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះក៏នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានណែនាំថា ក្នុងពេលប្រកបវិជ្ជាជីវៈមេធាវីគ្រប់រូបសូមគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយសសេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។ ចំណែកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមបន្តយកចិត្តទុកដាក់លើការពង្រឹង និងបង្កើនសមត្ថភាព​វិជ្ជាជីវៈដល់មេធាវីតាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សារបស់សិស្សមេធាវីក៏ដូចជាការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិសំដៅធ្វើឱ្យមេធាវីមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ និងរឹងមាំ ទាំងលើច្បាប់ជាតិទាំងលើច្បាប់អន្តរជាតិ ហើយសូមមេធាវីទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹង
និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យាតាមរយៈការចូលរួមឱ្យបានផុលផុសក្នុងកម្មវិធីបណ្តុះបណ្តាលនានាដែលរៀបចំឡើងដោយគណៈមេធាវី។

លើសពីនេះទៀតមេធាវីគ្រប់រូបសូមប្រកាន់យកនូវស្មារតីសន្តិភាពនិយមតាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា
ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារវិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។ ព្រោះថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ហើយសម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានានូវស្ថានភាពឈ្នះ-
ឈ្នះទាំងអស់គ្នាដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។

លោករដ្ឋមន្ត្រីមានសេចក្តីសង្ឃឹម និងជំនឿជាក់ថា គណៈមេធាវីក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា ក្នុងអាណត្តិថ្មីនេះនឹងបន្តខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍សម្រាប់វិជ្ជាជីវៈមេធាវី និងមេធាវីជាពិសេសការរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីដែលជាចក្ខុវិស័យ និងជាគោលការណ៍ការងាររបស់ឯកឧត្តម លី ច័ន្ទតុលា ហើយភាពរឹងមំា សេចក្តីថ្លៃថ្នូរ និងសមត្ថភាពវិជ្ជាជីវៈមេធាវីក៏ជាកត្តារួមចំណែកដ៏សំខាន់ក្នុងកិច្ចដំណើរការនៃការលើកកម្ពស់ដល់វិស័យយុតិ្តធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម