Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ ក្រសួងត្រូវការគ្រាប់ពូជជិត ៥ ពាន់តោន សម្រាប់ស្ដារផលដំណាំរងការខូចខាត ដោយទឹកជំនន់​

បានផុស

នៅ

យោង​តាម​របាយការណ៍​បឋម​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្រសួង ត្រូវការ​គ្រាប់​ពូជ​ប្រមាណ​ជាង ៤៨២៤ តោន សម្រាប់​ស្តារ​ផលដំណាំ​ដែល​រង​ការខូចខាត​ដោយ​ទឹក​ជំនន់​នា​ពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដដែល​បន្ត​ថា គ្រោះ​ទឹកជំនន់​បង្ក​ឲ្យ​ប៉ះពាល់​ផល​ដំណាំ​ជាង ២៥ ម៉ឺន​ហិកតា នៅ​រាជធានី​-ខេត្ត​ចំនួន ២១ ក្នុង​នោះ​ខូចខាត​ជាង ១០ ម៉ឺន​ហិកតា។ ចំណោម​ផល​ដំណាំ​ជាង ២៥ ម៉ឺន​ហិកតា ក្នុង​នោះ​ដំណាំ​ស្រូវ​មាន​ចំនួន ២០៦៧៧២.៧០ ហិកតា ខូចខាត ៨៥១២៨.៥៥ ហិកតា អាច​ស្តារ​ឡើង​វិញ ៤៨៤២.៣៦ ហិកតា។ ចំណែក​ដំណាំ​រួមផ្សំ​វិញ ប៉ះពាល់​ចំនួន ៤២៦៨.៧២ ហិកតា ខូចខាត ៨៩៣.២២ ហិកតា អាច​ស្តារ​ឡើង​វិញ ៣៧៨ ហិកតា និង​ដំណាំ​ឧស្សាហកម្ម​ប៉ះពាល់ ៤៩១៧១.៧០ ហិកតា ខូចខាត ២២៦០៦.២០ ហិកតា អាច​ស្តារឡើងវិញ ២១៣២ ហិកតា ដោយ​មាន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​សរុប ១០៧៧៦២ នាក់។

របាយការណ៍​ខាងលើ​បន្ត​ទៀត​ថា ក្នុង​ចំណោម​រាជធានី-ខេត្ត ២១ ដែល​រង​ផល​ប៉ះពាល់ ខេត្ត​ត្រូវការ​គ្រាប់​ពូជ​រួមមាន ៖ ខេត្ត​កំពង់ធំ ប៉ះពាល់​ដំណាំ​ស្រូវ ២៤៩១៨ ហិកតា ក្នុង​នោះ​ខូចខាត ១២២៣១ ហិកតា និង​អាច​ស្តារ​ឡើង​វិញ​បាន​ចំនួន ៩៥៩០ ហិកតា ហើយ​ត្រូវការ​គ្រាប់​ពូជ​ដាំ​ដុះ​ឡើងវិញ ៩៥៩ តោន។ ខេត្ត​បន្ទាយមានជ័យ​ប៉ះពាល់ ៣៧២៣៨ ហិកតា ខូចខាត ៦៥០៣ ហិកតា ស្តារ​ឡើង​វិញ ៥៦៤៦ ហិកតា ត្រូវការ​គ្រាប់​ពូជ ៥៦៥ តោន។ ខេត្ត​សៀមរាប​ប៉ះពាល់ ៣៧៧៨៥ ហិកតា​ខូចខាត ១៣០៦៣ ហិកតា ស្តារ​ឡើង​វិញ ៣៧៧៤ ត្រូវការ​គ្រាប់​ពូជ ៣៧៧ តោន។ ខេត្ត​បាត់ដំបង​ប៉ះពាល់ ៤៣០១២ ហិកតា ខូចខាត ២៣៦៦៨ ហិកតា ស្តារ​ឡើង​វិញ ១៨៧១៥ ហិកតា ត្រូវការ​គ្រាប់​ពូជ ១៨៧២ តោន។ ខេត្ត​ក្រចេះ​ប៉ះពាល់ ៣៤៥៩ ហិកតា ខូចខាត ២៧៩៨ ហិកតា ស្តារ​ឡើង​វិញ ២៧៨៤ ហិកតា ត្រូវការ​គ្រាប់​ពូជ ២៧៨ តោន។ ខេត្ត​ព្រៃវែង​ប៉ះពាល់ ៦៥៥០ ហិកតា ខូចខាត ៤៦៣៣ ហិកតា ស្តារ​ឡើង​វិញ ៤៣៩៥ ហិកតា ត្រូវការ​គ្រាប់​ពូជ ៤៤០ តោន។ ខេត្ត​កំពង់ឆ្នាំង​ប៉ះពាល់ ៨៤៥ ហិកតា ខូចខាត ៤៦ ហិកតា ស្តារ​ឡើង​វិញ ៤៦ ហិកតា ត្រូវការ​គ្រាប់​ពូជ ៥ តោន។ ខេត្ត​កំពង់ស្ពឺ​ប៉ះពាល់ ៣០២ ហិកតា ខូចខាត ៦៣ ហិកតា ស្តារ​ឡើង​វិញ ៤៦ ហិកតា ត្រូវការ​គ្រាប់​ពូជ ៥ តោន។ ខេត្ត​ពោធិ៍សាត់​ប៉ះពាល់ ១៦៦៣៧ ហិកតា ខូចខាត ៦១៤៧ ហិកតា ស្តារ​ឡើង​វិញ ៣១ ហិកតា ត្រូវការ​គ្រាប់​ពូជ ៣ តោន និង​ខេត្ត​ត្បូងឃ្មុំ​ប៉ះពាល់ ៣៩៩៣ ហិកតា ខូចខាត ៣៧៣៩ ហិកតា ស្តារ​ឡើង​វិញ ៣២១៤ ហិកតា ត្រូវការ​គ្រាប់​ពូជ ៣២១ តោន ក្នុង​នោះ​បាន​ផ្តល់​រួចហើយ​ចំនួន ៥៦.៥៥ តោន។

ទឹកជំនន់​នេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ចំនួន ១១២៧៦០ គ្រួសារ ស្មើ​នឹង ៥០៧៤២០ នាក់​ក្នុង​នោះ​បាន​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព ៤៥៥៦ គ្រួសារ ស្មើនឹង ២០៥០២ នាក់ លិច​ផ្ទះ​ប្រជាជន ៥១២០០ ខ្នង ខូចខាត ២៨៥ ខ្នង លិច​សាលារៀន ៣៣២ សាលា វត្ត​អារាម ១០២ វត្ត លិច​ស្រូវ ១៩៣៥៦២ ហិកតា ខូចខាត​ជាង ៦ ម៉ឺន​ហិកតា លិច​ដំណាំ​រួមផ្សំ ៤៤៣៩៣ ហិកតា និង​លិច​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ក្រួស​ក្រហម​ប្រវែង ៦៩ គីឡូម៉ែត្រ ផ្លូវលំ​ប្រវែង ១៤៣៣ គីឡូម៉ែត្រ ប៉ះពាល់​ទំនប់ ៤៥ គីឡូម៉ែត្រ និង​ច្រាំងទន្លេ​ប៉ះពាល់ ២១៤៩ ម៉ែត្រ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម