ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបន្តអំពាវនាវស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលសង និងបន្ថយការប្រាក់ដល់ពលរដ្ឋក្រីក្រ
រាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលសង និងបន្ធូរបន្ថយការប្រាក់ដល់ពលរដ្ឋក្រីក្រ ដែលកំពុងប្រឈមបញ្ហាជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់។ ការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២។

សម្តេចតេជោ បានលើកឡើង ដូច្នេះថា «ប្រជាជនប្រមាណជាង ២ម៉ឺនគ្រួសារ ដែលត្រូវបានទទួលការអន្តរាគមន៍ ស្បៀង ពូជ ការវាយតម្លៃទាក់ទងនឹងជំនួយសង្គម ត្រូវផ្តល់ឱ្យពួកគាត់ប៉ុន្មានខែទៀត ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះពួកគាត់ ដោយពន្យារពេលសង បន្ថយការប្រាក់ រៀបចំឥណទានឡើងវិញ។ សូមឱ្យលោក ជា ចាន់តូ ធ្វើការបន្តទៅលើរឿងនេះ»។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មន្រ្តីត្រូវចុះពង្រាយជួយប្រជាពលរដ្ឋ។ ឆ្នាំនេះ ខុសពីឆ្នាំ ២០២០។ ឆ្នាំ ២០២០ ខេត្តនៅផ្នែកខាងក្រោមមួយចំនួន មិនរងគ្រោះធ្ងន់ធ្ងរពេកទេ គឺមានតែខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ប៉ុណ្ណោះ។ តែឆ្នាំនេះ ផលប៉ះពាល់ពង្រាយពេញប្រទេស ខេត្តណាក៏រងគ្រោះ ជាពិសេសគ្របដណ្ដប់លើ ២០ ខេត្តរាជធានី។ នេះជាការបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
បើតាមសម្តេច រាជរដ្ឋាភិបាល មានគម្រោងដាក់បញ្ចូលពលរដ្ឋក្រីក្រប្រមាណ ៦០ម៉ឺនគ្រួសារបន្ថែមទៀត ជាមួយនឹង ៧០ម៉ឺនគ្រួសារ ដែលកំពុងទទួលផលប្រយោជន៍ស្រាប់ ពីវិបត្តិកូវីដ ដែលត្រូវបើកបីខែបន្ត ហើយក៏ត្រូវអន្តរាគមន៍ ពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ មានសរុបជាង ២លាននាក់ អំពីផលប៉ះពាល់ដោយសារអតិផរណាផងដែរ។
សម្តេចតេជោ មានប្រសាសន៍ថា «យើងត្រូវវាយតម្លៃភ្លាម ក្នុងចំណោម ៦០ម៉ឺនគ្រួសារ ដែលយើងគ្រោងជួយ ត្រូវបញ្ចូល២ម៉ឺនគ្រួសារ ដែលងាយរងផលប៉ះពាល់នៅជនបទ ស្មើនឹង ១៨ភាគរយ ដែលត្រូវជួយបន្ទាន់ មុនទៅកន្លែងដទៃ»។
យើងត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់យើង កុំទុកឱ្យប្រជាពលរដ្ឋរបស់យើងអត់ឃ្លាន ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ត្រូវធ្វើកិច្ចការងារនេះឱ្យបាន ដែលជាការចង្អុលបង្ហាញរបស់ខ្ញុំ។ នេះជាការបញ្ជារបស់សម្តេចតេជោ៕


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?