Connect with us

ព័ត៌មានជាតិ

ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ ទេសចរខេត្ដព្រះសីហនុមានជាង​ ៣​ ម៉ឺន​នាក់

បានផុស

នៅ

​កំណើន​ភ្ញៀវ​ទេសចរ​សម្រាប់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២០​ឈាន​ចូល​ឆ្នាំ​២០២១​នេះ​ មាន​ចំនួន​ច្រើន​លើស​លុប​គួរ​ឲ្យ​កត់សម្គាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​សង្កេត​មើល​ឃើញ​ថា​ នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ជាច្រើន​ ត្រូវ​បាន​កកស្ទះ​ចរាចរណ៍​ជា​អន្លើៗ រីឯ​នៅ​តាម​ទីប្រជុំជន​ផ្សារ​ឬ​តាម​តំបន់​កម្សាន្ត​ផ្សេងៗ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ​ សុទ្ធសឹង​មាន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​កុះករ​ជា​ពិសេស​ គឺ​តំបន់​ឆ្នេរ​អូរ​ឈើទាល​តែ​ម្តង។​ដោយឡែក​សម្រាប់​នៅ​តាម​សណ្ឋាគារ​ទាំង​ដីគោក​និង​ដី​កោះ​វិញ គឺ​មាន​ភ្ញៀវ​ទេសចរ​ស្នាក់នៅ ពេញៗ​។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មកលេង​កម្សាន្ត​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​នា​ពេល​នេះ ​មាន​ចំនួន​ប្រមាណ​៣៦,៨៤៨​នាក់ ក្នុង​រយៈពេល តែមួយថ្ងៃកើនឡើង២៣,៧៣​ភាគរយ​ បើធៀប​នឹង​ឆ្នាំ២០១៩ ​ក្នុង នោះ​ភ្ញៀវ​ជាតិ​៣៥,២៧៨ កើនឡើង​៥៦,៧៩​ភាគរយ។ ទន្ទឹម​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​មកលេង​ខេត្ត​ព្រះសីហនុ នេះ​ដែរ លោក តាំង សុចិ​ត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា មន្ទីរ​បាន​ចុះ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ទៅដល់​បងប្អូន អាជីវករ​លក់ដូរ​ នៅ​តាម​អាហារដ្ឋាន​ភោជនីយដ្ឋាន សណ្ឋាគារ​ ផ្ទះសំណាក់​ កុំ​ឲ្យ​មានការ​ឡើងថ្លៃ តាម​ការ​ណែនាំ​របស់​អាជ្ញាធរខេត្ត​ក៏ដូចជា​ក្រសួងទេសចរណ៍ ​ហើយ​សម្រាប់​ក្នុង​ឱកាស​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០២០-២០២១​នេះ ​គឺ​អាជ្ញាធរ​មិន​មាន​ការរៀបចំ​ការ​ប្រគំ​តន្ត្រី​ការ​តាំងពិព័រណ៍​និង​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេងៗ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេ​សចរ​ទាំង​ជាតិ​និង​អន្តរជាតិ​នោះ​ទេ​ ដោយ​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល​ ក្នុង​ការ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ហើយ​ បងប្អូន​ដែល​បាន​អញ្ជើញ​មកលេង​នា​ឱកាស​នេះ ​សូម​មានការ​ប្រុងប្រយ័ត្ន ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយ នឹង អាល់កុល​ជែ​ល​ និង​ទឹក​សម្លាប់​មេរោគ​ផ្សេងៗ ​ដើម្បី​យើង​ចូលរួម​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​អស់​គ្នា​៕​

អត្ថបទ៖ កោះពស់

សូមចុចអាន៖ ​ភ្ញៀវទេសចរជាង៥ម៉ឺននាក់ សម្រុកទៅលេងខេត្ត កែប នៅថ្ងៃឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម