ព័ត៌មានជាតិ
«អំណានមាត់ទន្លេ» ទទួលបានការគាំទ្រលើសពីការរំពឹងទុកពីសំណាក់យុវជននៅខេត្តស្វាយរៀង
ក្រុមយុវជនស្ម័គ្រចិត្តសម្ព័ន្ធនិស្សិតស.ស.រ (SRUS Union) បានបង្កើតនូវកម្មវិធី “អំណានមាត់ទន្លេ” ដែលស្ថិតនៅតាមដងទន្លេវ៉ៃគោ ខេត្តស្វាយរៀង ទទួលបានការគាំទ្រខ្លាំងហួសពីការរំពឹងទុកពីសំណាក់យុវវ័យនៅតំបន់នោះ ដែលជាសមិទ្ធផលមួយគួរជាទីសាទរ។

កម្មវិធី “អំណានមាត់ទន្លេ” ប្រារព្ធឡើងនៅថ្ងៃទី១៥ និងទី១៦ ខែតុលាឆ្នាំ២០២២ វេលាម៉ោង៤ ដល់ ម៉ោង៧ល្ងាច នៅតាមដងទន្លេវ៉ៃគោ ខេត្តស្វាយរៀង។ កម្មវិធីនេះមានគោលបំណងបញ្ជៀប និងបង្កើតនូវទម្លាប់អានសៀវភៅតាមទីសាធារណៈដល់ប្រជាជន ក៏ដូចជាវប្បធម៌ចែករំលែកសៀវភៅគ្នាទៅវិញទៅមករបស់សាធារណជនកម្ពុជាផងដែរ។

ក្រោយពីមានការបង្កើតនូវកម្មវិធីនេះឡើងមក ខាងសម្ព័ន្ធនិស្សិតស.ស.រ (SRUS Union) បានប្រាប់មកកាន់ “កម្ពុជាថ្មី”ថា កម្មវិធីមួយនេះ មានអ្នកចូលរួមច្រើនដែលហួសទៅនឹងអ្វីដែលបានរំពឹងទុក។ ក្នុងនោះ អ្នកដែលបានចូលរួមភាគច្រើន គឺជានិស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យស្វាយរៀង និងជាប្រជាជនដែលបានទៅលំហែកាយនៅតាមដងទន្លេនាពេលល្ងាច។ សមិទ្ធផលមួយនេះ គឺជារឿងគួរឲ្យសោមនស្សមួយសម្រាប់អ្នករៀបចំកម្មវិធី អ្នកបរិច្ចាគសៀវភៅ និងប្រជាជនដែលរស់នៅក្បែរតំបន់នោះ។

ដោយឡែក “អំណានមាត់ទន្លេ” គឺជាការខ្ចីសៀវភៅអានដោយឥតគិតថ្លៃ ព្រមទាំងមានការចែកជូននូវសៀវភៅមួយចំនួនដោយឥតបង់ប្រាក់ដល់អ្នកអានផងដែរ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌផ្សេងៗ។ សៀវភៅដែលមានជិត១០០ក្បាល សម្រាប់អានដោយសេរីនេះ គឺបានមកពីការបរិច្ចាគពីសំណាក់លោកគ្រូ អ្នកគ្រូ និស្សិត និងអតីតនិស្សិត នៅសាកលវិទ្យាល័យស្វាយរៀង និងប្រជាជនដែលរស់នៅតំបន់ជិតនោះ។

ក្រោយពីទទួលបាននូវភាពជោគជ័យលើការបង្កើតកម្មវិធីនេះ២ដងរួចមក “អំណានមាត់ទន្លេ” នឹងធ្វើជាលើកទី៣ នៅខែវិច្ឆិកា ខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមសម្ព័ននិស្សិតស.ស.រ (SRUS Union) សង្ឃឹមតាមរយៈការបង្កើតកម្មវិធីនេះ អាចនាំឲ្យប្រជាជនកម្ពុជា ជាពិសេស អ្នកនៅខេត្តស្វាយរៀងតែម្តង មានទម្លាប់អានសៀវភៅ និងមានការចែករំលែកកាន់តែទូលំទូលាយជាងមុន ដែលជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
បន្ថែមពីនោះ សម្ព័ននិស្សិតស.ស.រ (SRUS Union) ក៏បានលើកទឹកចិត្តដល់យុវជនដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយគ្រប់រូប គួរបន្តពង្រឹង និងលើកស្ទួយវិស័យអានសៀវភៅបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងក្នុងការកសាងសមត្ថភាពរបស់ខ្លួន និងអភិវឌ្ឍន៍សង្គមខ្មែរឲ្យកាន់តែមានភាពប្រសើរឡើង៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ