ព័ត៌មានជាតិ
កម្មវិធីប៊ីបបានពង្រីកវិសាលភាពដល់១៤រាជធានីខេត្តដើម្បីជួយបង្រៀនជំនាញដល់យុវជនក្រៅសាលា និងងាយរងគ្រោះនៅកម្ពុជា
កម្មវិធីសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតដែលហៅកាត់ថា (ប៊ីប-BEEP)ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូបានពង្រីកវិសាលភាពរបស់ខ្លួនដល់១៤ខេត្ត
រាជធានីដើម្បីជួយបណ្ដុះបណ្ដាលជំនាញបន្ថែមទៀតដល់យុវជននៅក្រៅសាលានិងយុវជនដែលងាយរងគ្រោះនៅកម្ពុជាឱ្យទទួលបានការងារសមរម្យនិងប្រកបដោយផលិតភាពខ្ពស់។
ប្រទេសកម្ពុជាបានអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងទសវត្សកន្លងមកនេះ។ តែទោះជាយ៉ាងណា យុវជននៅមានភាពខ្លះខាតជំនាញ និងសមត្ថភាពដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។ ការបោះបង់ការសិក្សានៅ តែជាការប្រឈមដ៏សំខាន់មួយនាពេលបច្ចុប្បន្នជាពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ ដោយកត្តាសេដ្ឋកិច្ចជាមូលហេតុ ចម្បង។
ដោយសារភាពក្រីក្រ វិសមភាពយេនឌ័រ ពិការភាព និងទីតាំងភូមិសាស្ត្រក្រុមយុវជនងាយរងគ្រោះច្រើនតែប្រឈមនឹងហានិភ័យបោះបង់ការសិក្សា។ ជាមួយគ្នានេះដែរ ដោយសារកង្វះគុណវុឌ្ឍិ និងជំនាញដែលចាំបាច់ យុវជនជា
ច្រើនមិនអាចទទួលបានឱកាសការងារសមរម្យ។ ដោយមើលឃើញបញ្ហានេះទើបកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតបានចាប់ផ្តើមអនុវត្តដើម្បីដើម្បីផ្តល់ជូនជនក្រៅសាលានូវ ការអប់រំជាមូលដ្ឋាន និងឱកាសអភិវឌ្ឍជំនាញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូចេញផ្សាយកាលពីថ្ងៃទី១៦តុលាថាក្រសួងកងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ នឹងរៀបចំព្រឹត្តិការណ៍ផ្លូវការមួយដើម្បីបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការបញ្ចូលមណ្ឌលសិក្សាប៊ីបថ្មីចំនួន៤ទីតាំងនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។
ការបើកមណ្ឌលសិក្សាថ្មីបានបង្កើនចំនួនមណ្ឌលសិក្សា ប៊ីប ចំនួន២៦ទីតាំងក្នុង១៩ ខេត្តក្រុង ដើម្បីបានធានាថា យុវជននៅក្រៅសាលា និងយុវជនដែលងាយរងគ្រោះកាន់តែច្រើនក្នុងប្រទេសកម្ពុជាទទួលបានឱកាសជាមូលដ្ឋានដើម្បីបន្តការបណ្ដុះបណ្ដាលជំនាញបន្ថែមទៀត និងដើម្បីគាំទ្រពួកគេឱ្យទទួលបានការងារប្រកបដោយ ផលិតភាពខ្ពស់។
សេចក្តីប្រកាសព័ត៍មានដដែលបានបន្តថាដោយសារភាពក្រីក្រជាកត្តាចម្បងដែលជំរុញឱ្យមានការបោះបង់ការសិក្សានៅក្នុងប្រទេសកម្ពុជា យុវជនដែលនៅក្រៅសាលាភាគច្រើនបម្រើការងារពេញម៉ោងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបស់ពួកគេ។
ទម្រង់នៃការសិក្សាតាមទូរសព្ទដែលមានភាពបត់ បែនបានតាមរយៈកម្មវិធីប៊ីបផ្តល់ឱកាសឱ្យសិស្សបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិរបស់ពួកគេតាមរយៈវគ្គសិក្សា តាមអ៊ិនធឺណិតដោយឥតគិតថ្លៃ និងមិនរំខានដល់ការងារពេញម៉ោងរបស់ពួកគេ។ អ្នកសិក្សាដែលបានបញ្ចប់កម្មវិធីនេះ នឹងទទួលបានវិញ្ញាបនបត្រសមមូលថ្នាក់ទី៩ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអាចឱ្យពួកគេចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដា វិជ្ជាជីវៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៃក្រសួងអប់រំ យុជននិងកីឡា។ មណ្ឌលសិក្សាប៊ីប បានបំពាក់សេវាអ៊ិនធឺណិតនៅលើបន្ទះកុំព្យូទ័រ និងកុំព្យូទ័រដើម្បីគាំទ្របន្ថែមដល់អ្នកសិក្សា ដែលមិនមានលទ្ធភាពប្រើប្រាស់ទូរសព្ទ័វ័យឆ្លាតឬកុំព្យូទ័រផ្ទាល់ខ្លួន ។
ជាមួយគ្នានេះដើម្បីបង្កការងាយស្រួលដល់អ្នកសិក្សា អ្នកសម្រ សម្រួលសរុបចំនួន៥០ នាក់ ដែលមានពីរនាក់សម្រាប់មជ្ឈមណ្ឌលសិក្សានីមមួយៗ ត្រូវបានជ្រើសរើស និងទទួលបានការ បណ្តុះបណ្តាលដើម្បីណែនាំ និងជួយគាំទ្រដល់អ្នកសិក្សា។ ចាប់តាំងពីបើកមណ្ឌលសិក្សាដំបូងក្នុងឆ្នាំ ២០១៩អ្នកសិក្សាជាង ១៥០០ នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីប៊ីបនេះ។ ជាមួយគ្នានេះដែរកម្មវិធីប៊ីបបានទទួលជោគជ័យក្នុងការបង្កើតភាពជាដៃគូសាធារណៈ និងឯកជន
ក្នុងការគាំទ្រការអនុវត្ត និងពង្រីកវិសាលភាព,ដើម្បីជំរុញអាទិភាពវិស័យអប់រំជាងរបស់កម្ពុជា។
ដោយមានការគាំទ្រពីក្រុមហ៊ុនទូរគមនាគមន៍ ក្នុងការផ្តល់ឧបករណ៍សិក្សានិងសេវាអ៊ិនធឺណិតយុវជនដែលនៅក្រៅសាលាកាន់តែច្រើនបានសិក្សាតាមកម្មវិធីធីបគ្រប់ពេលវេលាគ្រប់ទីកន្លែង។ ការគាំទ្រពីដៃគូវិស័យឯកជនពិតជាមានសរៈសំខាន់ណាស់ក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជាដើម្បីគាំទ្រយុវជនកម្ពុជាមានជំនាញឌីជីថលដែលជាជំនាញដ៏សំខាន់មួយសម្រាប់សវត្សរ៍ទី ២១។
បច្ចុប្បន្ននេះកម្មរវិធីប៊ីប ស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាពដើម្បីបង្កើនបញ្ចប់ការអប់រំជាមូលដ្ឋាន និងអភិវឌ្ឍធនធាន មនុស្សក្នុងការគាំទ្រដល់គោលដៅរបស់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមានចំណូលធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ការពង្រីកនេះរួមមានការដាក់ឱ្យដំណើរការកម្មវិធីប៊ីបទូទាំងប្រទេសពង្រឹងសមត្ថភាពអ្នកសម្របសម្រួលក្នុងការផ្តល់ការប្រឹក្សាអំពីអាជីវកម្មនានាដល់អ្នកសិក្សា និងការកែលម្អលទ្ធភាពទទួលបានការសិក្សាសម្រាប់យុវជនដែលមានពិការភាព៕
អត្ថបទ៖ សំអឿន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង