Connect with us

ព័ត៌មានជាតិ

ទិវា​ទេសចរណ៍​ពិភពលោក ២០២២​ ដើរ​រើស​សំរាម​នៅ​ក្រុងកែប​មាន​អ្នកចូលរួម​ជាង​១​ពាន់

បានផុស

នៅ

រដ្ឋបាលខេត្ត​កែប​បានរៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ការគិតគូរ​ឡើងវិញ​ពី​ទេសចរណ៍ ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ១.៣០០​នាក់ ការ​ប្រារព្ធ​ទិវា​ដ៏​សំខាន់​នេះ ខេត្ត​កែប​បាន​រៀបចំ​ឲ្យ​មានការ​ដើរ​រើស​សំរាម​នៅ​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុងកែប ក្នុង​ន័យ​បង្ហាញ​សារ​ទៅ​មហាជន ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​រក្សា​អនាម័យ​។ កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២២ នេះ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​បញ្ជាក់​ពី​ចំណាក់​ក្នុង​ទិវា​ទេសចរណ៍​ពិភពលោក​បាន​ធ្វើ​ឡើង នៅមុខ​សាលាខេត្ត​កែប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​មានប្រសាសន៍ថា ទិវា​ទេសចរណ៍​ពិភពលោក ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ជំរុញ​ភាគី​ពាក់ព័ន្ធ​នានា​រួមមាន ផ្នែក​សាធារណៈ ផ្នែក​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និង​អ្នកទេសចរ ឲ្យ​កាន់តែ​យល់​ច្បាស់​ពី​តួនាទី និង​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។

លោកនាយក​រដ្ឋបាល​ខេត្ត​កែប​បាន​បញ្ជាក់​ថា បាន​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ឡើង ក្រៅពី​គោលបំណង​ចូលរួម​ទិវា​ទេសចរណ៍​ពិភពលោក​នេះ ព្រឹត្តិការណ៍​នេះ​ជា​សារ​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​ចេះ​ស្រឡាញ់​បរិស្ថាន និង​រួមគ្នា​ដើម្បី​សម្អាត​អនាម័យ នៅ​ជុំវិញ​ទីក្រុង​កែប និង​តំបន់​ទេសចរណ៍​នានា​ផងដែរ​។

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​កែប​កាន់តែ​កើនឡើង គួរ​ផ្ដល់​លើ​សារៈសំខាន់​នៃ​ភាព​ស្អាត នៃ​ទីក្រុង ទីប្រជុំជន​សំដៅ​ឲ្យ​មានការ​ចូលរួម ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត​ប្រកបដោយ​អនាម័យ សណ្ដាប់​របៀបរៀបរយ​ធានាបាន​នូវ​សុខ​សុ​វត្ថិភាព​ពេញលេញ ពិសេស​ការ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​បានល្អ​ប្រសើរ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម