Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​អ្នក​លក់៣នាក់​ និង​អ្នកប្រើប្រាស់​២នាក់ ដកហូត​ថ្នាំញៀន​ជិត​១​គីឡូ​

បានផុស

នៅ

​ជនសង្ស័យ​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​១​ក្រុម ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង បាន​ចុះ​បង្ក្រាប​២​គោលដៅ​ដាច់ដោយឡែក​ពីគ្នា ​៣​នាក់​លក់ ២​នាក់​ជក់ និង​អ្នកលក់​ធំ គេច​ខ្លួនបាត់​ទុក​ថ្នាំញៀន​ជិត​១​គីឡូក្រាម កាល​ពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នួ ឆ្នាំ​២០២០ ​នៅ​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ស៊ី ឌី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គោលដៅ​ទី​១​កម្លាំង​នគរបាល​ក្រុង​ឃាត់ខ្លួន​បាន​៦​នាក់ ទី​១​ឈ្មោះ ម៉ៅ គង្គា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ, ទី​២​​ឈ្មោះ អ៊ុក អាន ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ,​ ទី​៣​ឈ្មោះ តាន់ ប៊ុន​ហោ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ,​ ទី​៤​​ឈ្មោះ ឈុន ចន្ថា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​, ទី៥​ឈ្មោះ ​នួន ឆៃ​អៀង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ, ទី​៦​​ឈ្មោះ ធី​ ភី​រម្យ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ទាំង​៦​នាក់​នៅ​ភូមិ​សាលា​ដែង ឃុំ ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ជាមួយគ្នា​នោះ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​ម្សៅ​ក្រាម​ស​ថ្លា​២​កូន​ថង់ និង​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន។​

លោក​វរសេនីយ៍ឯក ស៊ី ឌី​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា​ គោលដៅ​ទី​ពី​អ្នកលក់​ធំ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​អធិការ​ក្រុង​សិរីសោភ័ណ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣១ ​ខែ​ធ្នូ លោក​វរសេនីយ៍ឯក​ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​ធ្វើការ​ហ៊ុមព័ទ្ធ​ផ្ទះ​ជនសង្ស័យ ឈ្មោះ ស៊ូ អោម ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ជា​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ធំ​ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​មិនបាន​ជនសង្ស័យ​រត់​គេច​ខ្លួន​ផុត។ នៅ​ក្នុង​ផ្ទះ​បាន​ឃើញ ​ឈ្មោះ​ណយ ស៊ីនួន​ អាយុ​២៦​ឆ្នាំ ជា​ប្រពន្ធ​ជនសង្ស័យ បាន​រក​ឃើញ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦​ថង់ ​១​ថង់​ធំ ​៥​កូន​ថង់​តូច និង​សម្ភារៈ​ជក់​មួយ​ចំនួន​។ ​លោក​វរសេនីយ៍ឯក ​ធិ​ន ស៊ិន​ដេ​ត ស្នង​ការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា ​ក្នុង​ចំណោម​៦​នាក់ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​៣​នាក់ មានឈ្មោះ ១​តាន់ ប៊ុន​ហោ ​មុខរបរ​រត់​ម៉ូតូឌុប ពី​បទ​ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​ខុសច្បាប់, ២​ឈ្មោះ ​នួន ឆៃ​ហៀ​ង, ៣​ឈ្មោះ​ ធី ភិរម្យ អ្នកប្រើប្រាស់ រួម​ទាំង​វត្ថុតាង​ថ្នាំញៀន​របស់​ជនសង្ស័យ​គេចខ្លួន​សរុប​ចំនួន​៧៨៥,៧៧​ក្រាម រៀបចំ​បញ្ជូន​ទៅ​សាលាដំបូង​ ផង​ដែរ​។​ ក្នុង​នោះ​ឈ្មោះ ​អ៊ុក អាន មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​និង​២​នាក់​ទៀត ​ឈ្មោះ​ ឈុន ចន្ថា​ និង​ឈ្មោះ​ ម៉ៅ គង្គា សុំ​យក​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ ចំពោះ​មុខ​សញ្ញា​ជួញដូរ​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​រក​ចាប់​៕

​អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ជីតា ត ខ្សែភ្លើងដាក់អំពូលរ៉ឺម៉កកង់បីមិនប្រយ័ត្ន ចៅស្រីឆក់ស្លាប់ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម