ព័ត៌មានជាតិ
ឆ្នាំនេះបណ្ដែតប្រទីបត្រូវផ្អាក តែការប្រណាំងទូក សំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅនៅតែបន្តធ្វើ
ទឹកជំនន់មិនទាន់ស្រកអស់ មិនអំណោយផល ឆ្នាំនេះបណ្ដែតការតាំងប្រទីបត្រូវផ្អាក តែការប្រណាំងទូក និងសំពះព្រះខែ អកអំបុក និងការដាក់ស្តង់ពិព័រណ៍ទូទៅ ភូមិ ១ ផលិតផល ១ នៅតែបន្តធ្វើដដែល។ នេះបើតាមកិច្ចប្រជុំពិភាក្សាបន្ទាន់មួយ កាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។

កិច្ចប្រជុំខាងលើមានការចូលរួមដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តទាំង ១០ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពស្ថាប័នទាំង ៣ មានកម្លាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត កម្លាំងយោធា មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យ ប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក និងមានស្តង់ពិព័រណ៍ទូទៅ ភូមិ ១ ផលិតផល ១

បានលើកពេលទៅ ថ្ងៃទី ២៩ និង ៣០ ខែតុលា ឆ្នាំ ២០២២ វិញ ជាពិធីបុណ្យសំពះព្រះខែ អកអំបុក ធ្វើនៅតាមដងស្ទឹងសិរីសោភ័ណ។

លុះនៅថ្ងៃទី ៤ និង ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ធ្វើការប្រណាំងទូក និងការដាក់ស្តង់ពិព័រណ៍ទូទៅ ភូមិ ១ ផលិតផល ១ នៅខាងក្រោយសាកលវិទ្យាល័យមានជ័យដដែល។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ឆ្នាំនេះមានទូកចូលរួមប្រណាំងចំនួន ២៦ ទូក។ ក្នុងនោះ ទូកអុំ ចែវ ខ្នាតធំ មាន ២០ ទូក និងទូកកិត្តិយសចំណុះ ៥ នាក់ ចំនួន ៤ ទូក និងចំណុះ ៣ នាក់ ចំនួន ២ ទូក។

សូមរំលឹកថា កម្មវិធីរៀបចំការប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅ ភូមិ ១ ផលិតផល ១ នៅថ្នាក់ខេត្ត រាជធានី ថ្នាក់ជាតិ បានផ្អាក ៣ ឆ្នាំកន្លងមក ដោយសារវិបត្តិសកល នៃការរីករាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែឆ្នាំ ២០២២ នេះ ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល រាជរដ្ឋាភិបាល ក៏សម្រេចណែនាំឲ្យថ្នាក់ខេត្តរៀបចំឡើងវិញឲ្យបាន។

ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានណែនាំពីការត្រៀមរៀបចំទូក និងគណៈកម្មការគ្រប់គ្រងទូក ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ ២០២២ រួចម្តងហើយ ប៉ុន្តែលើកពេលព្រះរាជពិធីវិញ ដោយសារជំនន់មិនទាន់ស្រកពីទីធ្លាសាកលវិទ្យាល័យជាតិមានជ័យ ដែលជាទីតាំងវេទិកាប្រារព្ធពិធី និងទស្សនា ក៏ដូចជាព្រឹត្តិការណ៍នានា។

លោកបានបន្ថែមថា មុនពេលពិធីប្រណាំង គ្រប់ស្រុក ក្រុង មន្ទីរ អង្គភាព បានត្រួតពិនិត្យ ជួសជុល កែលំអ តុបតែងទូកនិមួយៗ និងរៀបចំគណៈកម្មការគ្រប់គ្រងទូក ប្រវត្តិទូក រួចអស់ហើយផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ