ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ អ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពញុះញង់របស់លោក សម រង្ស៊ី នឹងប្រឈមការចោទប្រកាន់
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីទិដ្ឋភាពច្បាប់ដល់សាធារណជន ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិត ក្នុងគោលបំណងញុះញង់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពញុះញង់ របស់អតីតមេបក្សប្រឆាំងទាំងអស់ នឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងការផ្ដន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/02-30-1024x683.jpg)
សេចក្ដីថ្លែងការណ៍របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស បានចេញឃ្លីបវីដេអូមួយ ដែលមានចំណងជើងថា «សេចក្ដីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្រ្ដខ្មែរ និងកងកម្លាំងប្រដាប់អាវុធ៖ “ត្រូវតែមានការផ្លាស់ប្ដូរនៅកម្ពុជា ក្នុងឆ្នាំ ២០២៣”»។
ក្នុងឃ្លីបវីដេអូរបស់អតីតមេបក្សប្រឆាំងរូបនេះ មានគោលបំណងញុះញង់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ ២០២៣ ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាធារណជនអំពីទិដ្ឋភាពច្បាប់ ដូចខាងក្រោម៖
ទី១. ការញុះញង់ និងការអំពាវនាវឲ្យមានការចូលរួម ធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាការបំផ្លាញសន្តិភាព ស្ថិរភាព និសេចក្ដីសុខសាន្ដរបស់ប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា, ខុសនឹងគោលការណ៍ប្រជាធិបតេយ្យ និងខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងការផ្ដន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទី២. សកម្មភាពរបស់គណបក្សនយោបាយណា ដែលគាំទ្រ ឬចូលរួមអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោក សម រង្ស៊ី ដែលជាទណ្ឌិត នៅឆ្នាំ ២០២៣ ខាងមុខនេះ ឬចូលរួមពាក់ព័ន្ធនឹងទណ្ឌិត គឺជាការល្មើសទៅនឹងច្បាប់ ស្ដីពី គណបក្សនយោបាយ និងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយ ដែលត្រូវប្រឈមនឹងវិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ជាធរមាន។
សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលាម្សិលមិញ បានប្រកាសទុកជាមុនថា ប្រសិនបើគណបក្សនយោបាយណា ជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលជាទណ្ឌិត នឹងត្រូវប្តឹងផ្តល់ទៅតុលាការ។ ចំណែកឯអ្នកពាក់ព័ន្ធ និងអ្នកចូលរួមក្នុងសកម្មភាព របស់អតីតមេបក្សប្រឆាំងរូបនេះ នឹងត្រូវចាត់វិធានការទៅតាមច្បាប់។
បន្ទាប់ពីឃើញឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិតរូបនេះមក គឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមក្រសួង-ស្ថាប័ននាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាននាំគ្នាចេញញាត្តិ និងសេចក្ដីថ្លែងការណ៍ថ្កោលទោស ដល់អតីតមេបក្សប្រឆាំងរូបនេះ ជាបន្តបន្ទាប់។
នៅសេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ខាងលើនេះ ក៏បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិត និងបានអំពាវនាវដល់សាធារណជន កងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយទាំងអស់ កុំចាញ់បោក និងកុំចូលរួមប្រព្រឹត្តអំពើខុសច្បាប់តាមការញុះញង់ និងការអំពាវនាវរបស់អតីតមេបក្សប្រឆាំងរូបនេះ ជៀសវាងប្រឈមមុខនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមច្បាប់ជាធរមាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2022/10/01-31-729x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?