ព័ត៌មានជាតិ
សាលាភូមិន្ទវិចិត្រសិល្បៈ រក្សាកេរ្តិ៍ឈ្មោះក្នុងចំណោមសាលាល្បីៗនៅភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ឬហៅកាត់ថា(សភវស) ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ មានប្រវត្តិបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៧ ហើយបានក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ សាកលវិទ្យាល័យមួយនេះត្រូវបានពួកខ្មែរក្រហមបង្ខំឲ្យបិទទ្វារ លែងដំណើរការ តែនៅឆ្នាំ ១៩៨០ ក៏បានបើកដំណើរការឡើងវិញ ដោយមានបង្រៀនមុខវិជ្ជា សូន្យរូប សៀក របាំ ភ្លេង និងល្ខោន ដែលមានទីតាំងស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មកដល់បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានការវិវឌ្ឍក្លាយទៅជាសកលវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមសកលវិទ្យាល័យនានា ព្រមទាំងមានការបែងចែកជាមហាវិទ្យាល័យ ចំនួន៥ ដែលបណ្ដុះបណ្ដាលទៅលើមុខជំនាញផ្សេងៗគ្នាជាច្រើន។
មហាវិទ្យាល័យដែលបានបែងចែកទាំង ៥នោះរួមមាន៖
១. មហាវិទ្យាល័យ បុរាណវិទ្យា
នៅមហាវិទ្យាល័យនេះមានមុខជំនាញតែមួយប៉ុណ្ណោះសម្រាប់សិស្ស គឺ បុរាណវិទ្យា។
២. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
មហាវិទ្យាល័យនេះក៏មានមុខវិទ្យាតែមួយមុខដូចគ្នាដែរគឺ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា។
៣.មហាវិទ្យាល័យ ដូរ្យតន្ត្រី
មានមុខជំនាញដល់សិស្សជ្រើសរើសដូចជា៖
- និពន្ធតន្ត្រី
- តន្ត្រីវិទ្យា
- ចម្រៀង (បុរាណ និងជាពួក)
- ឧបករណ៍តន្ត្រី (បុរាណ និងសម័យ)
៤. មហាវិទ្យាល័យ សិល្បៈសូន រូប
មានមុខជំនាញមួយចំនួនដូចជា៖
- វិចិត្រកម្ម
- ចម្លាក់ទំនើប
- តុបតែងលម្អនៃស្ថាបត្យកម្ម
- គំនូរសារ គមនាគមន៍
៥. មហាវិទ្យាល័យ សិល្បៈ នាដសាស្ត្រ
មានមុខជំនាញដូចជា៖
- ដឹកនាំរឿងល្ខោនក្បាច់បុរាណ
- ដឹកនាំរឿងល្ខោន ស្រមោលស្បែកធំ
- ដឹកនាំរបាំប្រពៃណី និងសៀក
- ដឹកនាំរឿងល្ខោនកំណាព្យ
- ដឹកនាំល្ខោននិយាយ
- ដឹកនាំរឿងល្ខោនមហោរី
- ដឹកនាំល្ខោនអាប៉េ
- ដឹកនាំរឿងល្ខោនយីកេ
- ដឹកនាំរឿងល្ខោនខោល
- ដឹកនាំរឿងល្ខោនបាសាក់
- និពន្ធទូទៅ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?