ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្ដេជ្ញាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម តាមរយៈការពង្រីកទីផ្សារ
ក្រោយប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានប្ដេជ្ញាចិត្តក្នុងការចុះសិក្សាស្វែងយល់អំពីបញ្ហាប្រឈមរបស់ប្រជាកសិករឲ្យបានកាន់តែស៊ីជម្រៅ ដើម្បីរកដំណោះស្រាយជាក់ស្ដែងជូនកសិករ តាមរយៈការពង្រីកទីផ្សារបន្ថែម។
ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ លោក ឌិត ទីណា បានប្រកាសប្ដេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ជាទិសដៅការងារជាអាទិភាពរបស់លោក គឺលោកនឹងខិតខំប្រឹងប្រែងចុះសិក្សាស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅនូវបញ្ហាប្រឈមរបស់ប្រជាកសិករ ធុរជន វិនិយោគិន ព្រមទាំងអ្នកប្រើប្រាស់ និងអ្នកទទួលទាន ក្នុងការរកដំណោះស្រាយជាក់ស្ដែង និងសមស្របទាន់ពេលវេលា»។
ត្រង់ចំណុចនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីការបង្កើនចំណូល ហើយកាត់បន្ថយចំណាយរបស់ប្រជាកសិករ គឺក្រសួងនឹងបន្តរិះរកមធ្យោបាយនានា តាមរយៈការពង្រីកទីផ្សារកសិកម្មបន្ថែម ជាពិសេសទីផ្សារដែលមានសក្កានុពល ការផ្ដល់បច្ចេកទេសផលិត ការផ្ដល់ពូជកសិកម្ម និងការកែសម្រួលខ្សែសង្វាក់តម្លៃ សំដៅកាត់បន្ថយឈ្មួញកណ្ដាល ជាដើម។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏ប្ដេជ្ញាខិតខំប្រឹងប្រែងបន្តអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ដែលបានរៀបចំឡើងដោយហ្មតចត់ និងគ្រប់ជ្រុងជ្រោយ ដោយស្មារតីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងលើកកម្ពស់ជីវភាពកសិករ ធានាបានសន្តិសុខស្បៀង លើកកម្ពស់ការនាំចេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែជឿនលឿន ថែមទៀត។
បន្ថែមពីនេះ សម្រាប់បញ្ហាចំពោះមុខ ដែលប្រជាកសិករកំពុងរងផលប៉ះពាល់ដោយសាទឹកជំនន់ ហើយផលដំណាំស្ទើរទាំងអស់របស់ប្រជាកសិករត្រូវបានបំផ្លាញនោះ លោករដ្ឋមន្ត្រីរូបនេះបានប្រកាសថា លោកនឹងបន្តប្រមូលផ្ដុំកម្លាំង មធ្យោបាយ និងធនធានរបស់ក្រសួង ដោយរួមសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចុះពិនិត្យដោយផ្ទាល់ ក្នុងការវាយតម្លៃផលប៉ះពាល់បង្កឡើងដោយទឹកជំនន់នេះ ហើយធ្វើការដោះស្រាយផលប៉ះពាល់ភ្លាមៗ តាមរយៈការផ្ដល់ពូជស្រូវ និងពូជដំណាំជូនដល់ប្រជារដ្ឋពលដែលរងគ្រោះ តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត