Connect with us

ព័ត៌មានជាតិ

​ត្រឹម​ឆ្នាំ​២០២០​​ ប្រាក់​បៀវត្សមូលដ្ឋាន​ពលទាហាន បង្កើន​ដល់​ជិត ៣០០ ដុល្លារ

បានផុស

នៅ

លោក ឈុំ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បង្ហើប​ពី​ប្រាក់បៀវត្សមូលដ្ឋានរបស់​​ពលទាហានក្នុង​ជួរកងទ័ព​។

ក្នុង​សន្និសីទ​ពី​សមិទ្ធផល​រយៈពេល ៥ ឆ្នាំ របស់​ក្រសួង​ការពារ​ជាតិ​នៅ​ព្រឹកនេះ លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាលបាន​គិតគូរ​បង្កើន​​ប្រាក់​បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់មុខងារដល់​កងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ ឈុំ សុជាតិ ការ​បង្កើន​ប្រាក់​បៀវត្សមូលដ្ឋាន​​ជា​អាទិភាពគឺ​ចាប់​ពី​​ថ្នាក់ពលទាហាន ដល់ថ្នាក់វរសេនីយ៍។ ប្រាក់បៀវត្សប្រចាំខែរបស់ពលទាហានម្នាក់ៗគិតជាមធ្យមមកដល់ឆ្នាំ២០២០ បានកើនដល់ ១.១៥៨,៥០០ រៀល។ ដោយឡែកឆ្នាំ២០២១ ឆ្នាំ ២០២២ បានរក្សាកម្រិតបៀវត្សនៅដដែលដោយសារវិបត្តិជំងឺ​កូវីដ-១៩​។

លោក​ ឈុំ សុជាតិ បាន​​បន្ថែម​ថា ក្រៅ​ពីគិតគូរ​លើ​ប្រាក់បៀវត្សមូលដ្ឋាន​ ក្រសួង​ការពារជាតិ​ក៏​បាន​បង្កើនប្រាក់ហូបជូនយោធិនម្នាក់ៗក្នុងមួយថ្ងៃ ៤ ២០០រៀល ការផ្តល់ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌជូនយោធិនគ្រប់រូប និងបានយកចិត្តទុកដាក់បន្តផ្តល់ប្រាក់ ហូបបន្ថែមសមរភូមិមុខ ថែទាំបច្ចេកទេសគ្រឿងបំពាក់ ប្រេងឥន្ធនៈ ឯកសណ្ឋានកងទ័ពនិងថវិកាជំនាញមួយចំនួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម