Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្ទីរជំនាញត្រូវចាត់វិធានការតឹងរ៉ឹងចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

បានផុស

នៅ

លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន
ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីអភិរក្សជលផលសម្រាប់បម្រើ
ការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការធនធានមច្ឆជាតិជាអាហារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីលែងកូនត្រី នៅបរិវេណអាងទឹកទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ តុលានេះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការរៀបចំពិធីលែងកូនត្រីនៅបរិវេណ
អាងទឹកទំនប់លើនេះ គឺដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឱ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ។

លោកអភិបាលខេត្តបានបន្តថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្របយើងត្រូវគិតគូរពីការអភិរក្សជលផលការដាំដុះព្រៃលិចទឹកឡើងវិញ និងការការពារបរិស្ថានជលផលដែលនេះគឺជាកិច្ចការដ៏សំខាន់ និងមានតម្លៃសម្រាប់ ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន សម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការធនធានមច្ឆជាតិជាអាហារប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង
ចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ត្រូវពង្រឹង និងជំរុញដល់សហគមន៍ស្រះជម្រកត្រីដែលបានបង្កើតហើយ
នឹងបន្តបង្កើតបន្ថែមទៀត ឱ្យបានច្រើនក្នុងមូលដ្ឋានជាពិសេសជំរុញឱ្យមានកន្លែងអភិរក្សពូជត្រីក្នុងសហគមន៍នីមួយៗ ។
លើសពីនេះទៀតត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យបានល្អប្រសើរ
ត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមកការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូលជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផងដែរ។

គួរបញ្ជាក់ថា ការប្រារព្ធពិធីប្រលែងត្រីមន្រ្តីជំនាញ បានប្រលែងពូជកូនត្រីចំនួន១០.៧០០ក្បាល ក្នុងនោះ មានត្រីឆ្ពិនចំនួន៦.០០០កូន និងកូនត្រីប្រា ៤.៧០០កូនចូលក្នុងអាងទំនប់លើ ក្នុងក្រុងសែនមនោរម្យផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម