Connect with us

ព័ត៌មានជាតិ

លោក យឹម ឆៃលី៖ អត្រាស្គមស្គាំងកុមារ​អាយុក្រោម ៥ឆ្នាំ ជាបញ្ហាត្រូវដោះស្រាយ

បានផុស

នៅ

វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម​ចំណែក​អភិវឌ្ឍ​ន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើន​សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ជាក់ស្តែង បើប្រៀបធៀបកាលពី ២០ឆ្នាំមុន ពីប្រទេស​មានបញ្ហាអសន្តិសុខស្បៀង ឥឡូវបានក្លាយជាប្រទេស​នាំស្បៀងចេញ  ហើយពិន្ទុសន្ទទស្សន៍នៃភាពអត់ឃ្លាន​សកល​បានធ្លាក់ចុះពី ៤៣.៥%នៅឆ្នាំ២០០​០ មកត្រឹម ២០.៦% នៅឆ្នាំ២០២០, បញ្ហាក្រិសក្រិនកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០% នៅឆ្នាំ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២, អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី២៤% មកត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ មានតួលេខដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះ​បញ្ហាស្គមស្គាំងរបស់កុមារ” នៅព្រឹកថ្ងៃទី ១៨ ខែ តុលា លោក យឹម ឆៃលី បានលើកឡើងថា ការអភិវឌ្ឍ ទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការបំរែបំរួលប្រជាសាស្រ្ត និង​ការរីកចម្រើនផ្នែកសេដ្ឋកិច្ច​ និងសង្គម បានធ្វើឲ្យប្រជាជន​កម្ពុជា​ផ្លាស់​ប្តូរ​របៀបរស់នៅ និងការហូបចុក។ ការ​ផ្លាស់ប្តូរ​ និងបម្រែបម្រួលទម្លាប់បុគ្គល និងសង្គមនេះ មាន​ឥទ្ធិពល​​លើ​ស្ថានភាពសន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែលតម្រូវឲ្យមានការយក​ចិត្តទុកដាក់​បន្ថែមទៀត លើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហានេះបានធ្វើឲ្យប្រជាជនប្រឈម​នឹងបញ្ហាថ្មីៗ ដែលបង្កការគំរាមកំហែងដល់សុខភាព និងសក្ដានុពល​នៃកំណើនសេដ្ឋកិច្ច។

លោកបន្តថា ប្រសិនបើគ្មាន​ការយកចិត្តទុកដាក់លើសុខភាព សន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែល​បានមកពីការអភិវឌ្ឍសេដ្ឋកិច្ច​នឹងត្រូវធ្លាក់ចុះ​ ដោយសារ​ការ​ខាតបង់​ដែលមិនអាច​មើលរំលងពី​បញ្ហាកង្វះ​អាហារូបត្ថម្ភ និង​បន្ទុក​​ចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ជាដើម។

បើតាមលោក យឹម ឆៃលី រយៈពេល ២០ឆ្នាំ​កន្លងទៅនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាប្រធាន ក្រុមការងារ​បច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បាន​សហការ​​យ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង‑ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង​វិស័យឯកជន​ ធ្វើការ​​សម្របសម្រួល និងអនុវត្តគោលនយោបាយ​ និងយុទ្ធសាស្រ្ត​ជាអាទិភាព​នានា លើ​វិស័យ​សន្តិសុខស្បៀងនិង​អាហារូបត្ថម្ភ ។

រាជរដ្ឋាភិបាល តាមរយៈលោក យឹម ឆៃលី បានអំពាវនាវគ្រប់​ក្រសួង   ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សូមចូលរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍​វិស័យ​កសិក​ម្ម និង​ជនបទ បង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បី​​អនុវត្តផែនការសកម្មភាពអាទិភាព​នៅក្នុងផែនទីបង្ហាញផ្លូវ ស្តីពីផែនការសកម្មភាព​សកល ឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ, យុទ្ធសាស្ត្រជាតិ​ស្ដីពី​សន្តិសុខស្បៀង​និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩ -២០២៣ និងឯកសារគតិយុត្តិនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម