ព័ត៌មានជាតិ
ហាងឆេងម៉ូតូហុងដា សេ១២៥ ស៊េរី ២០២១ ឡើងថ្លៃខ្ពស់ក្នុងថ្ងៃឆ្លងឆ្នាំសកល
ភ្នំពេញ៖ ទើបតែឆ្លងឆ្នាំបានមួយយថ្ងៃ ហាងឆេងម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី ២០២១ បានហក់តម្លៃឡើងខ្ពស់ជាងមុន នាថ្ងទី ១ ខែមករា ឆ្នាំ២០២១ នេះ។

អតិថិជនម្នាក់ដែលទៅទិញម៉ូតូដ៏ទំនើបនេះបានឲ្យដឹងថា គាត់បានទៅទិញម៉ូតូនៅសាខាហុងដាច្បារអំពៅនាថ្ងៃចូលឆ្នាំសកល ២០២១ ឃើញថាតម្លៃម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី ២០២១ ហក់ឡើងដល់ ២៦៥០ ដុល្លារ ខណៈដែលម្ចាស់ហាងនិយាយថា តម្លៃនេះនឹងបន្តឡើងថែមទៀត។
អតិថិជនដដែលនិយាយថា គាត់សម្រេចចិត្តទិញម៉ូតូក្នុងថ្ងៃនេះដើម្បីយកហុងស៊ុយ ព្រោះថ្ងៃចូលឆ្នាំសកលថ្មី និងដំបូងបំផុត។

ដោយឡែកម្ចាស់ហាងលក់ម៉ូតូប្រាប់ថា នៅក្នុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ពុំមានអតិថិជនច្រើនមកទិញម៉ូតូសេ ១២៥ ស៊េរី ២០២១ ខណៈដែលម៉ូតូនេះបានចេញលក់ដំបូង។ កាលណោះតម្លៃហាងឆេងត្រឹម ២៥០០ ដុល្លារមិនដូចពេលនេះឡើងរហូតដល់ ២៦៥០ ដុល្លារឡើយ។
យ៉ាងនេះក្ដី អតិថិជនភាគច្រើននោតែបន្តទិញ ក៏ដូចជាប្រគល់លុយដល់ដៃ បើទោះជាហាងលក់ម៉ូតូមានសេវាបង់រំលោះក៏ដោយ៕
អត្ថបទ៖ នរា
ចុចអាន៖ នេះហាងឆេងម៉ូតូ PCX ស៊េរី ២០១៩ និង២០២០ ថ្មីបកពីកេស

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក