ព័ត៌មានជាតិ
ឧកញ៉ាបណ្ឌិត ផន វណ្ណិត សម្រេចបោះពុម្ពស្នាដៃដំបូង «សៀវភៅថ្វីគំនិត»
ឧកញ៉ា បណ្ឌិត ផន វណ្ណិត អតីតនិស្សិតពីសាកលវិទ្យាល័យនៅប្រទេសឥណ្ឌា និងជាសាស្រ្តាចារ្យ បច្ចុប្បន្នជាអ្នកអភិវឌ្ឍអចលនទ្រព្យមួយរូបនៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជាដ៏ល្បីឈ្មោះ សម្រេចបង្ហាញស្នាដៃផ្លូវការដំបូងរបស់ខ្លួនក្រោមចំណងជើង «សៀវភៅថ្វីគំនិត»។

ម្ចាស់ស្នាដៃនិពន្ធ ឧកញ៉ា បណ្ឌិត ផន វណ្ណិត បានថ្លែងថា សៀវភៅ «ថ្វីគំនិត» គឺជាឃ្លាំងចំណេះដឹង បទពិសោធ និងព័ត៌មានមិនចេះរីងស្ងួត ហើយជារូបមន្តដ៏ឆ្នើមចូលរួមបង្កើតឱ្យស្ថាប័នខ្លាំង អ្នកដឹកនាំខ្លាំង បុគ្គលិកខ្លាំង បុគ្គលភាពដ៏ខ្លាំងពូកែ។ លោកបន្តថា សៀវភៅថ្វីគំនិត ក៏ជាសំណៅឯកសារទុកជាគន្លឹះសម្រាប់ការវិនិយោគ គំនិតសេដ្ឋីវិស័យអចលនទ្រព្យ ការប្រមូលទុន រៀបចំអនាគត ដើម្បីស្រូបយកលុយបង្កើតទ្រព្យ។ លើសពីនេះ ក៏មានលទ្ធភាពជួយឲ្យមនុស្សគ្រប់គ្នាយល់ដឹងកាន់តែស៊ីជម្រៅក្នុងការបង្កើតគិត ប្រើប្រាស់គំនិត ក្បួនរៀបចំផែនទីជីវិត និងគោលការណ៍ដឹកនាំធុរៈកិច្ចក្នុងស្មារតីគុណធម៌ធំធេងគ្មានទីកំណត់។

បើតាមអ្នកនិពន្ធរូបនេះ «ថ្វីគំនិត» បង្កើតភាពជាសហគ្រិនក្នុងវិស័យអចលនទ្រព្យ និងជាគម្ពីរសម្រាប់ជាទុនគំនិតឈ្វេងយល់ពីតម្លៃខ្លួនឯងឱ្យច្បាស់ បង្កើនសុភមង្គលប្រកបដោយសោភ័ណជីវិតថ្លៃថ្លា។ លោកឧកញ៉ាពន្យល់ថា សោភ័ណជីវិត គឺជាវិថីដែលអ្នកមានភាគច្រើនបានជួបប្រសព្វ និងបែងចែកត្រឡប់ទៅកាន់មនុស្សទូទៅតាមរយៈសកម្មភាពទាំងកាយ ទាំងចិត្ត និងបរិច្ចាគទ្រព្យធនធានជាដើម។

ឧកញ៉ា បណ្ឌិត ផន វណ្ណិត បានថ្លែងដកស្រង់ខ្លឹមសារក្នុងសៀវភៅថ្វីគំនិត បង្ហាញយ៉ាងដូច្នេះថា «រកស៊ីក្នុងវិស័យអចលនទ្រព្យ មិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ ក្នុងនោះក៏មានអ្នកខាតបង់ឡុងចុងក៏មានដែរ។ ដូច្នេះមុនធ្វើការរកសុី ត្រូវមានក្បួនខ្នាត បាត្រាឲ្យបានត្រឹមត្រូវ។ ជីវិតបើរស់នៅប្រើទម្លាប់គិតរឿយៗ តែត្រូវគិតឲ្យចំណេញ នឹងជំរុញស្មារតីរបស់យើងឲ្យមានការសម្រេចចិត្តខ្ពស់ក្នុងកិច្ចការទាំងពួង»៕






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ